ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (67) سورة: البقرة
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦٓ إِنَّ ٱللَّهَ يَأۡمُرُكُمۡ أَن تَذۡبَحُواْ بَقَرَةٗۖ قَالُوٓاْ أَتَتَّخِذُنَا هُزُوٗاۖ قَالَ أَعُوذُ بِٱللَّهِ أَنۡ أَكُونَ مِنَ ٱلۡجَٰهِلِينَ
ហើយចូរពួកអ្នកចងចាំនូវរឿងរ៉ាវបុព្វបុរសរបស់ពួកអ្នកចំពោះអ្វីដែលបានកើតឡើងរវាងពួកគេនិងព្យាការីមូសា នៅពេលដែលគាត់(ព្យាការីមូសា)បានប្រាប់ពួកគេពីបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបញ្ជាពួកគេឱ្យសម្លេះមេគោមួយក្បាល។ ជំនួសឲ្យការរួសរាន់(ក្នុងការអនុវត្តតាមបទបញ្ជា)ពួកគេបែរជាឆ្លើយតបកវិញ(ដោយជំទាស់)ថាៈ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? ព្យាការីមូសាបានឆ្លើយតបវិញថាៈ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ជៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួកដែលភូតកុហកទៅលើអល់ឡោះ ហើយនិងយកមនុស្សធ្វើជាការលេងសើច។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الحُكم المذكور في الآية الأولى لِمَا قبل بعثة النبي صلى الله عليه وسلم، وأما بعد بعثته فإن الدين المَرْضِيَّ عند الله هو الإسلام، لا يقبل غيره، كما قال الله تعالى: ﴿ وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْه ﴾ (آل عمران: 85).
ច្បាប់ដែលបានរៀបរាប់ក្នុងវាក្យខណ្ឌដំបូងនេះ គឺមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតាំងជាអ្នកនាំសារ។ រីឯបន្ទាប់ពីគាត់ត្រូវបានតែងតាំងជាអ្នកនាំសាររួច ពិតណាស់ សាសនាដែលអល់ឡោះទទួលស្គាល់នោះ គឺសាសនាឥស្លាមតែមួយគត់ ដោយទ្រង់មិនទទួលសាសនាណាផ្សេងក្រៅពីសាសនាឥស្លាមឡើយ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាឥស្លាមនោះ អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់”។ (ជំពូក អាលីអ៊ិមរ៉ន វាក្យខណ្ឌទី85)

• قد يُعَجِّلُ الله العقوبة على بعض المعاصي في الدنيا قبل الآخرة؛ لتكون تذكرة يتعظ بها الناس فيحذروا مخالفة أمر الله تعالى.
• ពេលខ្លះ ទណ្ឌកម្មរបស់អល់ឡោះអាចកើតឡើងភ្លាមៗនៅក្នុងលោកិយមុនថ្ងៃបរលោក ដើម្បីជាការដាស់តឿនព្រមានដល់មនុស្សលោកឱ្យប្រុងប្រយ័ត្នពីការប្រឆាំងនឹងបទបញ្ជាអល់ឡោះ។

• أنّ من ضيَّق على نفسه وشدّد عليها فيما ورد موسَّعًا في الشريعة، قد يُعاقَبُ بالتشديد عليه.
• ការធ្វើឲ្យមានតឹងរឹងជ្រុលលើខ្លួនឯងនូវអ្វីដែលច្បាប់បានបើកឱ្យទូលំទូលាយ អាចនឹងត្រូវគេដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាលើគេ។

 
ترجمة معاني آية: (67) سورة: البقرة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق