للإطلاع على الموقع بحلته الجديدة

ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني سورة: الأنبياء   آية:
قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ពីទណ្ឌកម្មរបស់អល់ឡោះតាមរយៈវ៉ាហ៊ីដែលម្ចាស់របស់ខ្ញុំបានវ៉ាហ៊ីមកកាន់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនលឺការពិតនូវអ្វីដែលគេអំពាវនាវពួកគេទៅកាន់វាដោយការស្តាប់ដែលទទួលយកនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះ។
التفاسير العربية:
وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ
ហើយប្រសិនបើទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកដែលសុំឲ្យទណ្ឌកម្មកើតឡើងឆាប់ៗនោះតែបន្តិច នៅពេលនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ឱវិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបដិសេធនូវអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក។
التفاسير العربية:
وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ
ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌សម្រាប់មនុស្សលោកនៅថ្ងៃបរលោកដើម្បីថ្លឹងទង្វើរបស់ពួកគេ។ ដូចនេះ គ្មានបុគ្គលណាម្នាក់ត្រូវបានគេបំពាននៅក្នុងថ្ងៃនោះដោយការកាត់បន្ថយផលបុណ្យ ឬបង្កើនផលបាបរបស់ពួកគេនោះឡើយ សូម្បីតែទង្វើដែលត្រូវថ្លឹងនោះមានតិចតួច ប្រៀបដូចជាគ្រាប់ស្ពៃក៏ដោយ ក៏គេនាំវាមកថ្លឹងដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ ហើយយើងនឹងជំនុំជម្រះលើទង្វើរបស់ខ្ញុំបម្រើរបស់យើងទាំងអស់។
التفاسير العربية:
وَلَقَدۡ ءَاتَيۡنَا مُوسَىٰ وَهَٰرُونَ ٱلۡفُرۡقَانَ وَضِيَآءٗ وَذِكۡرٗا لِّلۡمُتَّقِينَ
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសា និងព្យាការីហារូន នូវគម្ពីរតាវរ៉ត ដែលជាការបែងចែករវាងប្រការពិត និងប្រការដែលមិនពិត ប្រការដែលគេអនុញ្ញាត និងប្រការដែលគេហាមឃាត់ និងជាការចង្អុលបង្ហាញសម្រាប់អ្នកដែលមានជំនឿនឹងវា ហើយនិងជាការរំលឹកដល់បណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ។
التفاسير العربية:
ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ
គឺបណ្តាអ្នកដែលខ្លាចទណ្ឌកម្មម្ចាស់របស់ពួកគេដែលពួកគេមានជំនឿចំពោះវា បើទោះបីជាពួកគេមិនដែលឃើញវា(ទណ្ឌកម្ម)ផ្ទាល់នឹងភ្នែកក៏ដោយ ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។
التفاسير العربية:
وَهَٰذَا ذِكۡرٞ مُّبَارَكٌ أَنزَلۡنَٰهُۚ أَفَأَنتُمۡ لَهُۥ مُنكِرُونَ
ហើយគម្ពីរគួរអានដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នេះ គឺជាការរំលឹកសម្រាប់អ្នកដែលចង់យកវាធ្វើជាមេរៀន និងពោរពេញទៅដោយផលប្រយោជន៍និងប្រការល្អជាច្រើន។ ដូច្នេះ តើទោះបីជាបែបនេះក៏ដោយ ក៏ពួកអ្នកនៅតែបដិសេធចំពោះវា(គម្ពីរគួរអាន) ហើយពួកមិនទទួលស្គាល់នូវអ្វីដែលមាននៅក្នុងវា ហើយនិងមិនអនុវត្តតាមវាទៀតឬ?
التفاسير العربية:
۞ وَلَقَدۡ ءَاتَيۡنَآ إِبۡرَٰهِيمَ رُشۡدَهُۥ مِن قَبۡلُ وَكُنَّا بِهِۦ عَٰلِمِينَ
ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីអ៊ីព្រហ៊ីមនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេតាំងពីគេនៅក្មេងវ័យ ហើយយើងដឹងយ៉ាងច្បាស់អំពីគេ។ ហេតុនេះ យើងក៏បានប្រទានឲ្យគេនូវសញ្ញាភស្តុតាងទៅលើក្រុមរបស់គេដែលសាកសមនឹងគេ(ព្យាការីអ៊ីព្រហ៊ីម)ដោយការដឹងរបស់យើង ។
التفاسير العربية:
إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا هَٰذِهِ ٱلتَّمَاثِيلُ ٱلَّتِيٓ أَنتُمۡ لَهَا عَٰكِفُونَ
នៅពេលដែលគេបាននិយាយទៅកាន់ឪពុករបស់គេ អាហ្សើរ និងក្រុមរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកធ្វើវាដោយដៃពួកអ្នកផ្ទាល់ ហើយពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះវាទាំងនោះ គឺជាអ្វី?
التفاسير العربية:
قَالُواْ وَجَدۡنَآ ءَابَآءَنَا لَهَا عَٰبِدِينَ
ក្រុមរបស់គេបានឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា(រូបបដិមា)។ ដូច្នេះ ពួកយើងក៏គោរពសក្ការៈចំពោះពួកវាតាមពួកគាត់ទៅ។
التفاسير العربية:
قَالَ لَقَدۡ كُنتُمۡ أَنتُمۡ وَءَابَآؤُكُمۡ فِي ضَلَٰلٖ مُّبِينٖ
ព្យាការីអ៊ីព្រហ៊ីមក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកដែលធ្វើតាមដូនតា) និងជីដូនជីតារបស់ពួកអ្នក(ដែលពួកអ្នកធ្វើតាម)នោះ គឺស្ថិតនៅក្នុងភាពវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវយ៉ាងច្បាស់លាស់។
التفاسير العربية:
قَالُوٓاْ أَجِئۡتَنَا بِٱلۡحَقِّ أَمۡ أَنتَ مِنَ ٱللَّٰعِبِينَ
ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញថាៈ តើអ្នកនាំមកឲ្យពួកយើងនូវការពិតឬ ទើបអ្នកនិយាយបែបនេះ(ដាក់ពួកយើង) ឬមួយអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនិយាយលេងសើច?
التفاسير العربية:
قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّٰهِدِينَ
ព្យាការីអ៊ីព្រហ៊ីមតបថាៈ ផ្ទុយទៅវិញ ខ្ញុំនាំមកកាន់ពួកអ្នកនូវការពិត មិនមែននិយាយលេងសើចនោះទេ។ ជាការពិតណាស់ ម្ចាស់របស់អ្នក ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ដែលទ្រង់បានបង្កើតពួកវាដោយគ្មានគំរូពីមុនទាល់តែសោះ។ ហើយខ្ញុំគឺជាសាក្សីដែលថា ពិតណាស់ ទ្រង់គឺជាម្ចាស់របស់អ្នក និងជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយរូបបដិមា(ទាំងអស់)របស់ពួកអ្នកវិញ គឺគ្មានចំណែកអ្វីបន្តិចក្នុងរឿងនេះនោះឡើយ។
التفاسير العربية:
وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ
ដោយក្រុមរបស់គាត់មិនព្រមស្តាប់តាមគាត់នោះ ព្យាការីអ៊ីព្រហ៊ីមក៏បាននិយាយថាៈ ខ្ញុំសូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចរូបបដិមាទាំងអស់របស់ពួកអ្នក ទោះបីពួកអ្នកមិនពេញចិត្តក៏ដោយ ក្រោយពីពួកអ្នកចាកចោលពួកវាទៅចូលរួមពិធីបុណ្យរបស់ពួកអ្នកនោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• نَفْع الإقرار بالذنب مشروط بمصاحبة التوبة قبل فوات أوانها.
• ការទទួលស្គាល់បាបកម្មដែលមានប្រយោជន៍នោះ គឺត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ពោលគឺគេត្រូវសារភាពកំហុសមុនពេលអស់ឱកាស(មុនសេចក្តីស្លាប់មកដល់ និងមុនពេលដែលព្រះអាទិត្យរះពីទិសខាងលិច)។

• إثبات العدل لله، ونفي الظلم عنه.
• បញ្ជាក់ពីភាពយុត្តិធម៌របស់អល់ឡោះ និងបដិសេធចំពោះការប្រព្រឹត្តអយុត្តិធម៌របស់ទ្រង់។

• أهمية قوة الحجة في الدعوة إلى الله.
• សារសំខាន់នៃភស្តុតាងដ៏រឹងមាំក្នុងការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់។

• ضرر التقليد الأعمى.
• គ្រោះថ្នាក់នៃការធ្វើតាមដោយងងឹតងងុល។

• التدرج في تغيير المنكر، والبدء بالأسهل فالأسهل، فقد بدأ إبراهيم بتغيير منكر قومه بالقول والصدع بالحجة، ثم انتقل إلى التغيير بالفعل.
• ជំហានក្នុងការកែប្រែអំពើអាក្រក់ ដោយត្រូវចាប់ផ្តើមពីជំហានដែលងាយស្រួលជាងគេមុន។ ពិតណាស់ ព្យាការីអ៊ីព្រហ៊ីមបានចាប់ផ្តើមកែប្រែអំពើអាក្រក់នៃក្រុមរបស់គាត់ដោយប្រើពាក្យសម្តី និងដោយលើកភស្តុតាងមកបញ្ជាក់។ ក្រោយមក ទើបគាត់ឈានទៅរកការផ្លាស់ប្តូដោយប្រើទង្វើឬចេញជាសកម្មភាពវិញម្តង។

 
ترجمة معاني سورة: الأنبياء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

صادرة عن مركز تفسير للدراسات القرآنية.

إغلاق