ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (62) سورة: المؤمنون
وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٞ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពដែលគេអាចធ្វើបាននោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលយើងបានចារទាំងអស់នៅក្នុងវានូវទង្វើដែលបុគ្គលម្នាក់ៗប្រព្រឹត្ត ដែលបញ្ជាក់យ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ ហើយពួកគេមិនត្រូវបានគេបំពានដោយបំបាត់នូវអំពើល្អរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវអំពើអាក្រក់របស់ពួកគេនោះដែរ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• خوف المؤمن من عدم قبول عمله الصالح.
• ការព្រួយបារម្ភ ភ័យខ្លាចរបស់អ្នកមានជំនឿពីការមិនទទួលយកអំពើល្អរបស់ពួកគេ(ខ្លាចអល់ឡោះមិនទទួលយក)។

• سقوط التكليف بما لا يُسْتطاع رحمة بالعباد.
• ការទម្លាក់នូវបន្ទុក(កាតព្វកិច្ច)ដែលគេមិនមានលទ្ធភាពធ្វើទេនោះ គឺជាក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបសស់ទ្រង់ទាំងឡាយ។

• الترف مانع من موانع الاستقامة وسبب في الهلاك.
• ភាពមានបានហួសហេតុ គឺជាប្រការមួយក្នុងចំណោមប្រការដែលរារាំងមិនឲ្យរូបគេស្ថិតនៅលើផ្លូវត្រឹមត្រូវ និងជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ។

• قصور عقول البشر عن إدراك كثير من المصالح.
• មនុស្សដែលមានប្រាជ្ញាខ្សោយមិនអាចទាចយកផលប្រយោជន៍ពីប្រការល្អៗជាច្រើននោះទេ។

 
ترجمة معاني آية: (62) سورة: المؤمنون
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق