ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (36) سورة: النور
فِي بُيُوتٍ أَذِنَ ٱللَّهُ أَن تُرۡفَعَ وَيُذۡكَرَ فِيهَا ٱسۡمُهُۥ يُسَبِّحُ لَهُۥ فِيهَا بِٱلۡغُدُوِّ وَٱلۡأٓصَالِ
ចង្កៀងនេះត្រូវបានគេអុជនៅក្នុងបណ្តាម៉ាស្ជិតទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បង្គាប់ប្រើឲ្យលើកតម្កើងកិត្តិយសរបស់វា និងសំណង់របស់វា និងឲ្យគេរំលឹកព្រះនាមរបស់ទ្រង់នៅក្នុងវា(ម៉ាស្ជិតនោះ)ដោយការអាហ្សាន ការរំលឹកចំពោះអល់ឡោះ និងការប្រតិបត្តិសឡាត ដែលគេប្រតិបត្តិសឡាតនៅក្នុងវាដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះទាំងពេលព្រឹក និងពេលល្ងាច។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الله عز وجل ضيق أسباب الرق (بالحرب) ووسع أسباب العتق وحض عليه .
• អល់ឡោះជាម្ចាស់ទ្រង់រឹតត្បិតមូលហេតុនៃការយកធ្វើជាទាសករ(ដែលទទួលបានតាមរយៈការធ្វើសង្គ្រាម) ហើយទ្រង់បើកទូលាយមូលហេតុនៃការដោះលែងទាសករ និងជម្រុញឲ្យធ្វើវា។

• التخلص من الرِّق عن طريق المكاتبة وإعانة الرقيق بالمال ليعتق حتى لا يشكل الرقيق طبقة مُسْتَرْذَلة تمتهن الفاحشة.
• ការរួចផុតពីភាពជាទាសករ ឬខ្ញុំបម្រើដាច់ថ្លៃតាមរយៈការធ្វើកិច្ចសន្យាលោះខ្លួន និងការជួយដល់ទាសករនោះដោយទ្រព្យសម្បត្តិដើម្បីឲ្យគេអាចរួចផុតពីនឹមទាសករ ដើម្បីកុំឲ្យគេស្ថិតនៅក្នុងលំដាប់ដែលអាប់ឱន ទាបថោក ដែលអាចនាំឲ្យគេប្រព្រឹត្តនូវទង្វើអសីលធម៌នានា។

• قلب المؤمن نَيِّر بنور الفطرة، ونور الهداية الربانية.
• ដួងចិត្តរបស់អ្នកមានជំនឿត្រូវបានបំភ្លឺដោយពន្លឺនៃភាពស្អាតស្អំពីកំណើតដែលអល់ឡោះទ្រង់បានបង្កើត និងដោយពន្លឺនៃការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់។

• المساجد بيوت الله في الأرض أنشأها ليعبد فيها، فيجب إبعادها عن الأقذار الحسية والمعنوية.
• បណ្តាម៉ាស្ជិតទាំងឡាយ គឺជាគេហឋានរបស់អល់ឡោះនៅលើផែនដីដែលទ្រង់បានបង្កើតវាសម្រាប់ឲ្យគេគោរពសក្ការៈនៅក្នុងវា។ ហេតុនេះ ចាំបាច់ត្រូវធ្វើឲ្យវាចៀសឆ្ងាយពីភាពកខ្វក់ទាំងឡាយ ទាំងភាពកខ្វក់រូបី និងអរូបី។

• من أسماء الله الحسنى (النور) وهو يتضمن صفة النور له سبحانه.
• ក្នុងចំណោមបណ្តានាមដ៏ប្រពៃរបស់អល់ឡោះ គឺ”អាន់នួរ”(ពន្លឺ) ហើយវាផ្ទុកទៅដោយលក្ខណៈពន្លឺរបស់ទ្រង់។

 
ترجمة معاني آية: (36) سورة: النور
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق