ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (63) سورة: النور
لَّا تَجۡعَلُواْ دُعَآءَ ٱلرَّسُولِ بَيۡنَكُمۡ كَدُعَآءِ بَعۡضِكُم بَعۡضٗاۚ قَدۡ يَعۡلَمُ ٱللَّهُ ٱلَّذِينَ يَتَسَلَّلُونَ مِنكُمۡ لِوَاذٗاۚ فَلۡيَحۡذَرِ ٱلَّذِينَ يُخَالِفُونَ عَنۡ أَمۡرِهِۦٓ أَن تُصِيبَهُمۡ فِتۡنَةٌ أَوۡ يُصِيبَهُمۡ عَذَابٌ أَلِيمٌ
ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)លើកតម្កើងអ្នកនាំសាររបស់អល់ឡោះ ដោយនៅពេលណាដែលពួកអ្នកហៅគាត់ ចូរពួកអ្នកកុំហៅឈ្មោះគាត់ចំៗ ដូចជាហៅថា “ឱមូហាំម៉ាត់!” ឬក៏ដោយហៅឈ្មោះឪពុករបស់គាត់ ដូចជាហៅថា “ឱកូនប្រុសរបស់អាប់ទុលឡោះ” ជាដើម ដូចដែលពួកអ្នកហៅឈ្មោះគ្នាទៅវិញទៅមកដោយចំៗនោះឲ្យសោះ។ ក៏ប៉ុន្តែពួកអ្នកត្រូវហៅគាត់ថា “ឱអ្នកនាំសាររបស់ឡោះ”! “ឱព្យាការីរបស់អល់ឡោះ!”។ ហើយនៅពេលដែលគាត់(ព្យាការីមូហាំម៉ាត់)អញ្ជើញពួកអ្នកឲ្យចូលរួមក្នុងកិច្ចការសំខាន់ណាមួយនោះ ចូរពួកអ្នកកុំធ្វើឲ្យការអញ្ជើញរបស់គាត់នោះ ដូច(ការអញ្ជើញរបស់ពួកអ្នក)ដែលពួកអ្នកអញ្ជើញគ្នាទៅវិញទៅមកនៅក្នុងរឿងលេងសើចធម្មតារបស់ពួកអ្នកឲ្យសោះ។ ផ្ទុយទៅវិញ ពួកអ្នកត្រូវរួសរាន់ឆ្លើយតបចំពោះការអញ្ជើញរបស់គាត់។ ជាការពិតណាស់ អល់ឡោះទ្រង់ដឹងចំពោះពួកដែលលួចគេចចេញ(ពីការប្រជុំរបស់អ្នកនាំសា)ដោយស្ងាត់ៗនៅក្នុងចំណោមពួកអ្នក ដោយគ្មានការអនុញ្ញាត(ពីអ្នកនាំសារ)។ ដូច្នេះ ចូរឲ្យពួកដែលប្រឆាំងនឹងបទបញ្ជាអ្នកនាំសារររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)នោះ ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននិងការសាកល្បងពីអល់ឡោះដែលនឹងធ្លាក់លើពួកគេ ឬក៏នឹងធ្លាក់លើពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់ដែលពួកគេមិនអាចអត់ទ្រាំចំពោះវាបានឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• دين الإسلام دين النظام والآداب، وفي الالتزام بالآداب بركة وخير.
• សាសនាឥស្លាម គឺជាសាសនាដែលមានច្បាប់ទម្លាប់ និងសុជីវធម៌ត្រឹមត្រូវ ហើយការប្រកាន់ខ្ជាប់នឹងសុជីវធម៌ទាំងឡាយ គឺនាំមកនូវពរជ័យ និងប្រការល្អ។

• منزلة رسول الله صلى الله عليه وسلم تقتضي توقيره واحترامه أكثر من غيره.
• ឋានៈរបស់អ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់) គឺទាមទារឲ្យមានការគោរព និងលើកតម្កើងចំពោះលោកច្រើនជាងចំពោះអ្នកផ្សេង។

• شؤم مخالفة سُنَّة النبي صلى الله عليه وسلم.
• វាសនាមិនល្អនោះទេចំពោះការធ្វើផ្ទុយពីស៊ុណ្ណះ(មាគ៌ា)របស់ព្យាការីមូហាំម៉ាត់។

• إحاطة ملك الله وعلمه بكل شيء.
• ការគ្រប់គ្រងរបស់អល់ឡោះ និងការដឹងរបស់ទ្រង់ គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។

 
ترجمة معاني آية: (63) سورة: النور
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق