ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (4) سورة: الفرقان
وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمٗا وَزُورٗا
ហើយពួកដែលប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បាននិយាយថាៈ គម្ពីរគួរអាននេះ គ្មានអ្វីក្រៅពីការភូតកុហកដែលមូហាំម៉ាត់បានប្រឌិតវាឡើង ហើយនិយាយថាវាមកពីអល់ឡោះ ហើយមានមនុស្សជាច្រើនផ្សេងទៀតបានជួយជ្រោមជ្រែងគេក្នុងការប្រឌិតកុហកនេះនោះឡើយ។ ដូចនេះ ពួកប្រឆាំងទាំងនោះបានបង្កើតនូវពាក្យប្រឌិតភូតកុហកដែលមិនត្រឹមត្រូវ ពីព្រោះ គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ដោយគ្មានមនុស្សណាម្នាក់ឬជិនអាចនាំមកឲ្យដូចនឹងគម្ពីរគួរអាននេះបាននោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• اتصاف الإله الحق بالخلق والنفع والإماتة والإحياء، وعجز الأصنام عن كل ذلك.
• ការពិពណ៌នាពីលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់ដ៏ពិតតាមរយៈ(សមត្ថភាពរបស់ទ្រង់ក្នុង)ការបង្កើត ការផ្តល់ផលប្រយោជន៍ ការដកហូតជីវិត និងការផ្តល់ជីវិត និងបញ្ជាក់ពីការអសមត្ថភាពរបស់រូបបដិមាទាំងឡាយពីការធ្វើនូវប្រការទាំងអស់នោះ។

• إثبات صفتي المغفرة والرحمة لله.
• បញ្ជាក់ពីលក្ខណៈសម្បត្តិពីរយ៉ាងរបស់អល់ឡោះជាម្ចាស់ នោះគឺការអភ័យទោស និងក្តីមេត្តាករុណា។

• الرسالة لا تستلزم انتفاء البشرية عن الرسول.
• សារ(វ៉ាហ៊ី)នោះ មិនបានធ្វើឲ្យអ្នកនាំសារចាកផុតពីភាពជាមនុស្សលោកនោះទេ។

• تواضع النبي صلى الله عليه وسلم حيث يعيش كما يعيش الناس.
• ការដាក់ខ្លួនរបស់ព្យាការីមូហាំម៉ាត់ ដោយលោករស់នៅដូចមនុស្សលោកធម្មតាដែរ។

 
ترجمة معاني آية: (4) سورة: الفرقان
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق