ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (82) سورة: النمل
۞ وَإِذَا وَقَعَ ٱلۡقَوۡلُ عَلَيۡهِمۡ أَخۡرَجۡنَا لَهُمۡ دَآبَّةٗ مِّنَ ٱلۡأَرۡضِ تُكَلِّمُهُمۡ أَنَّ ٱلنَّاسَ كَانُواْ بِـَٔايَٰتِنَا لَا يُوقِنُونَ
ហើយនៅពេលដែលទណ្ឌកម្មបានកំណត់ថានឹងធ្លាក់ទៅលើពួកគេដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងប្រព្រឹត្តបាបកម្ម ហើយនៅសល់តែមនុស្សដែលអាក្រក់ៗ(នៅលើផែនដី)នោះ យើងនឹងបញ្ចេញទៅកាន់ពួកគេនៅពេលដែលថ្ងៃបរលោកជិតឈានមកដល់នូវសញ្ញាមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក នោះគឺសត្វមួយដែលផុសចេញពីដី ដោយសត្វនោះនឹងនិយាយទៅកាន់ពួកគេនូវអ្វីដែលមនុស្សអាចស្តាប់យល់បានថា ជាការពិតណាស់ មនុស្សលោកមិនបានជឿជាក់ចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើព្យាការីរបស់យើងនោះទេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• أهمية التوكل على الله.
• សារសំខាន់នៃការប្រគល់ការទុកចិត្តចំពោះអល់ឡោះ។

• تزكية النبي صلى الله عليه وسلم بأنه على الحق الواضح.
• បញ្ជាក់ពីភាពស្អាតស្អំរបស់ព្យាការីមូហាំម៉ាត់ ដោយបញ្ជាក់ថា លោកគឺស្ថិតនៅលើការពិតដ៏ច្បាស់លាស់។

• هداية التوفيق بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការផ្តល់ការចង្អុលបង្ហាញទៅកាន់មាគ៌ាត្រឹមត្រូវ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់ មិនមែនស្ថិតក្នុងដៃរបស់អ្នកនាំសារមូហាំម៉ាត់នោះទេ។

• دلالة النوم على الموت، والاستيقاظ على البعث.
• ការគេងលក់ គឺជាភស្តុតាងដែលបង្ហាញលើការស្លាប់ ហើយការក្រោកពីគេងវិញ គឺជាភស្តុតាងបង្ហាញលើការពង្រស់មនុស្សឡើងវិញ។

 
ترجمة معاني آية: (82) سورة: النمل
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق