ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (9) سورة: الأحزاب
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ جَآءَتۡكُمۡ جُنُودٞ فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا وَجُنُودٗا لَّمۡ تَرَوۡهَاۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឲ្យពួកអ្នក នៅពេលដែលកងទ័ពជាច្រើនរបស់ពួកប្រឆាំងដែលមានបំណងប្រយុទ្ធនឹងពួកអ្នកបានមកដល់ក្រុងម៉ាទីណះ ដោយមានទាំងពួកពុតត្បុត និងពួកយូដាជាអ្នកជួយគាំទ្រដល់ពួកគេថែមទៀតផង។ ពេលនោះ យើងបានបញ្ជូនខ្យល់ទៅកាន់ពួកគេ គឺជាខ្យល់ព្យុះដែលជួយដល់ព្យាការី ហើយយើងបានបញ្ជូនកងទ័ពជាច្រើនអំពីពួកម៉ាឡាអ៊ីកាត់ដែលពួកអ្នកមិនបានឃើញពួកគេឡើយ។ ពេលនោះ ពួកប្រឆាំងក៏បានរត់ត្រឡប់ក្រោយ ដោយពួកគេមិនអាចធ្វើអ្វីមួយកើតឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• منزلة أولي العزم من الرسل.
• បញ្ជាក់ពីឋានៈរបស់អ៊ូលុលអាស្ហមី(អ្នកនាំសារដែលមានឋានៈខ្ពង់ខ្ពស់ជាងគេទាំងប្រាំរូប)។

• تأييد الله لعباده المؤمنين عند نزول الشدائد.
• ការជួយពង្រឹងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នៅពេលដែលពួកគេជួបនឹងស្ថានភាពតានតឹង។

• خذلان المنافقين للمؤمنين في المحن.
• ពួកពុតត្បុតតែងតែក្បត់អ្នកមានជំនឿនៅពេលមានគ្រោះអាសន្ន។

 
ترجمة معاني آية: (9) سورة: الأحزاب
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق