ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (47) سورة: الزمر
وَلَوۡ أَنَّ لِلَّذِينَ ظَلَمُواْ مَا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦ مِن سُوٓءِ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمۡ يَكُونُواْ يَحۡتَسِبُونَ
ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសនោះ ប្រសិនបើពួកគេមានអ្វីគ្រប់យ៉ាងនៅលើលោកិយនេះនៃទ្រព្យសម្បត្តិដ៏មហាសាលនោះ ពួកគេប្រាកដជានឹងយកទ្រព្យសម្បត្តិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មដ៏ខ្លាំងក្លាដែលពួកគេបានឃើញក្រោយពីពួកគេត្រូវបានគេពង្រស់(ឲ្យក្រោកចេញពីផ្នូរ)ជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនអាចធ្វើបែបនោះបានឡើយ ហើយបើទោះបីថាពួកគេអាចធ្វើបែបនោះបានក៏ដោយ ក៏គេមិនទទួលយកពីពួកគេនោះដែរ។ ហើយទណ្ឌកម្មជាច្រើនប្រភេទអំពីអល់ឡោះដែលពួកគេមិនធ្លាក់គិតថា វានឹងអាចកើតឡើងនោះ បានលាតត្រដាងឡើងចំពោះពួកគេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• النوم والاستيقاظ درسان يوميان للتعريف بالموت والبعث.
• ការគេង និងការភ្ញាក់ពីគេងវិញ គឺជាមេរៀនប្រចាំថ្ងៃពីរដើម្បីណែនាំឲ្យស្គាល់ពីការស្លាប់ និងការពង្រស់ឡើងវិញ។

• إذا ذُكِر الله وحده عند الكفار أصابهم ضيق وهمّ؛ لأنهم يتذكرون ما أمر به وما نهى عنه وهم معرضون عن هذا كله.
• នៅពេលដែលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់នៅចំពោះមុខពួកប្រឆាំងនោះ ពួកគេទទួលនូវភាពចង្អៀតចង្អល់ និងតានតឹងចិត្ត ពីព្រោះពួកគេនឹកឃើញដល់អ្វីដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងអ្វីដែលទ្រង់បានហាមឃាត់ ខណៈដែលពួកគេ គឺជាពួកដែលងាកចេញ(មិនធ្វើ)ពីរឿងទាំងអស់នោះ។

• يتمنى الكافر يوم القيامة افتداء نفسه بكل ما يملك مع بخله به في الدنيا، ولن يُقْبل منه.
• ពួកគ្មានជំនឿនឹងលោះខ្លួនរបស់ពួកគេនៅថ្ងៃបរលោកនឹងអ្វីគ្រប់យ៉ាងដែលគេមាន ខណៈដែលកាលនៅលើលោកិយ ពួកគេគឺជាពួកដែលកំណាញ់។ ក៏ប៉ុន្តែទោះជាយ៉ាងណា គេមិនទទួលយកការលោះនោះពីពួកគេជាដាច់ខាត។

 
ترجمة معاني آية: (47) سورة: الزمر
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق