ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (148) سورة: النساء
۞ لَّا يُحِبُّ ٱللَّهُ ٱلۡجَهۡرَ بِٱلسُّوٓءِ مِنَ ٱلۡقَوۡلِ إِلَّا مَن ظُلِمَۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا
អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការលាតត្រដាងនូវពាក្យសម្តីអាក្រក់ឡើយ ផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើម និងព្រមានដាក់ទោសលើទង្វើបែបនេះ។ ក៏ប៉ុន្តែចំពោះអ្នកដែលត្រូវបានគេបំពាន(មកលើខ្លួន)នោះ គឺត្រូវបានអនុញ្ញាតឲ្យលាតត្រដាងនូវពាក្យសម្តីអាក្រក់នោះដើម្បីប្តឹងផ្តល់អ្នកដែលបំពានមកលើខ្លួន ឬបួងសួង(ឲ្យគ្រោះអាក្រក់កើតមាន)ទៅលើអ្នកបំពានវិញ និងពាក្យសំដីផ្សេងទៀតដែលស្រដៀងទៅនឹងពាក្យសំដីទាំងនេះ។ ក៏ប៉ុន្តែការអត់ធ្មត់របស់ជនរងគ្រោះ គឺប្រសើរជាងការលាតត្រដាងនូវពាក្យសម្តីអាក្រក់ទាំងនោះ។ ហើយអល់ឡោះជាម្ចាស់មហាឮបំផុតចំពោះពាក្យសំដីទាំងអស់របស់ពួកអ្នក មហាដឹងបំផុតចំពោះការនៀត(ចេតនា)របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្ននូវពាក្យសំដីអាក្រក់ ឬបំណងអាក្រក់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• يجوز للمظلوم أن يتحدث عن ظلمه وظالمه لمن يُرْجى منه أن يأخذ له حقه، وإن قال ما لا يسر الظالم.
• អនុញ្ញាតឲ្យអ្នកដែលត្រូវគេបំពាន(ជនរងគ្រោះ)អាចនិយាយប្រាប់អំពីស្ថានភាពនៃការបំពានរបស់គេមកលើខ្លួន និងអ្នកដែលបានបំពានមកលើរូបគេប្រាប់ទៅកាន់អ្នកដែលអាចផ្តល់សិទ្ធិនោះមកឱ្យខ្លួនវិញបាន សូម្បីអ្វីដែលគេបាននិយាយប្រាប់នោះធ្វើឱ្យអ្នកបំពានលើរូបគេនោះមិនសប្បាយចិត្តក៏ដោយ។

• حض المظلوم على العفو - حتى وإن قدر - كما يعفو الرب - سبحانه - مع قدرته على عقاب عباده.
• ជម្រុញឲ្យអ្នកដែលត្រូវគេបំពាន(ជនរងគ្រោះ)មានការអធ្យាស្រ័យនិងអត់ឱនដល់អ្នកដែលបានបំពានមកលើខ្លួនទោះបីគេមានលទ្ធភាពតបតវិញក៏ដោយ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់មានការអធ្យាស្រ័យ ខណៈដែលទ្រង់មានលទ្ធភាពដាក់ទោសលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលប្រព្រឹត្តល្មើសនឹងទ្រង់។

• لا يجوز التفريق بين الرسل بالإيمان ببعضهم دون بعض، بل يجب الإيمان بهم جميعًا.
• គេមិនអនុញ្ញាតឲ្យបែងចែករវាងបណ្តាអ្នកនាំសារទាំងឡាយ ដោយមានជំនឿលើពួកគាត់មួយចំនួន ហើយមិនមានជំនឿលើពួកគាត់មួយចំនួនទៀតនោះទេ។ ផ្ទុយទៅវិញ ចាំបាច់ត្រូវមានជំនឿលើពួកគាត់ទាំងអស់គ្នា។

 
ترجمة معاني آية: (148) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق