ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (155) سورة: النساء
فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ وَكُفۡرِهِم بِـَٔايَٰتِ ٱللَّهِ وَقَتۡلِهِمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَقَوۡلِهِمۡ قُلُوبُنَا غُلۡفُۢۚ بَلۡ طَبَعَ ٱللَّهُ عَلَيۡهَا بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلٗا
ហើយយើងបានបណ្តេញពួកគេ(ពួកយូដាដែលបានបំពាន)ចេញពីក្តីមេត្តាករុណារបស់យើង ដោយសារតែពួកគេបានក្បត់(បំពាន)កិច្ចសន្យាដែលគេបានដាក់លើពួកគេ និងដោយសារតែភាពគ្មានជំនឿរបស់ពួកគេចំពោះបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះ ព្រមទាំងបទឧក្រិដ្ឋរបស់ពួកគេដែលបានសម្លាប់បណ្តាព្យាការីជាច្រើននាក់ និងដោយសារតែពាក្យសម្តីរបស់ពួកគេដែលបាននិយាយទៅកាន់ព្យាការីមូហាំម៉ាត់ថាៈ ដួងចិត្តរបស់ពួកយើងមានគម្រប ហើយវាមិនយល់ពីអ្វីដែលអ្នកកំពុងនិយាយឡើយ។ តែរឿងនោះមិនដូចអ្វីដែលពួកគេនិយាយនោះទេ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់បានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេដោយសារតែការប្រឆាំងរបស់ពួកគេ ដោយ(ធ្វើឱ្យ)ប្រការល្អមិនអាចទៅដល់ដួងចិត្តរបស់ពួកគេបាន។ ដូច្នេះ ពួកគេគ្មានជំនឿឡើយ លើកលែងតែជំនឿបន្តិចបន្តួចប៉ុណ្ណោះដែលវាមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• عاقبة الكفر الختم على القلوب، والختم عليها سبب لحرمانها من الفهم.
លទ្ធផលចុងក្រោយនៃការប្រឆាំង(គ្មានជំនឿ)នោះ គឺការបោះត្រាផ្សាភ្ជិតទៅលើដួងចិត្ត ហើយការបោះត្រាផ្សាភ្ជិតទៅលើដួងចិត្ត គឺជាមូលហេតុមួយដែលរារាំងដួងចិត្តមិនឱ្យយល់ពីប្រការត្រឹមត្រូវ។

• بيان عداوة اليهود لنبي الله عيسى عليه السلام، حتى إنهم وصلوا لمرحلة محاولة قتله.
• បកស្រាយពីភាពជាសត្រូវរបស់ពួកយូដាចំពោះព្យាការីអ៊ីសា(យេស៊ួគ្រឹស្ទ) រហូតដល់ពួកគេឈានដល់ដំណាក់កាលនៃការព្យាយាមតាមសម្លាប់គាត់។

• بيان جهل النصارى وحيرتهم في مسألة الصلب، وتعاملهم فيها بالظنون الفاسدة.
• បកស្រាយបញ្ជាក់ស្តីពីភាពអវិជ្ជានិងភាពមន្ទិលសង្ស័យរបស់ពួកណាសរ៉នីនៅក្នុងរឿងឈើឆ្កាង ហើយនិងការពាក់ព័ន្ធរបស់ពួកគេជាមួយនឹងការគិតស្មានដ៏អាក្រក់។

• بيان فضل العلم، فإن من أهل الكتاب من هو متمكن في العلم حتى أدى به تمكنه هذا للإيمان بالنبي محمد صلى الله عليه وسلم.
• បញ្ជាក់ពីគុណតម្លៃនៃចំណេះដឹង។ ពិតប្រាកដណាស់ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលទទួលបាននូវចំណេះដឹងជ្រៅជ្រះរហូតដល់ពួកគេបានអនុវត្តតាមចំណេះដឹងដែលអាចធ្វើឱ្យគេទទួលបានជំនឿនេះចំពោះព្យាការីមូហាំម៉ាត់។

 
ترجمة معاني آية: (155) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق