ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (18) سورة: النساء
وَلَيۡسَتِ ٱلتَّوۡبَةُ لِلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ حَتَّىٰٓ إِذَا حَضَرَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ إِنِّي تُبۡتُ ٱلۡـَٰٔنَ وَلَا ٱلَّذِينَ يَمُوتُونَ وَهُمۡ كُفَّارٌۚ أُوْلَٰٓئِكَ أَعۡتَدۡنَا لَهُمۡ عَذَابًا أَلِيمٗا
ហើយអល់ឡោះនឹងមិនទទួលយកការសារភាពកំហុសឡើយចំពោះជនណាដែលនៅតែបន្តប្រព្រឹត្តអំពើបាបកម្ម ហើយមិនព្រមទទួលសារភាពកំហុស រហូតដល់សេចក្តីស្លាប់បានមកដល់ ទើបនៅពេលនោះម្នាក់ៗនៃពួកគេនិយាយថាៈ នៅពេលនេះ ខ្ញុំសូមសារភាពកំហុសចំពោះអំពើល្មើសដែលខ្ញុំបានប្រព្រឹត្តនោះហើយ។ ហើយអល់ឡោះជាម្ចាស់ក៏មិនទទួលយកការសារភាពកំហុសរបស់ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿនោះដែរ។ ពួកដែលនៅតែបន្តប្រព្រឹត្តទង្វើល្មើស និងពួកដែលបានស្លាប់ក្នុងខណៈដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿទាំងនោះហើយដែលយើងបានត្រៀមសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• ارتكاب فاحشة الزنى من أكثر المعاصي خطرًا على الفرد والمجتمع؛ ولهذا جاءت العقوبات عليها شديدة.
• ការប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា គឺស្ថិតក្នុងចំណោមអំពើល្មើសដែលបង្កគ្រោះថ្នាក់ច្រើនបំផុតទាំងទៅលើបុគ្គល និងសង្គមទាំងមូល។ ដោយសារមូលហេតុនេះហើយទើបច្បាប់បានចែងដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរទៅលើទង្វើនេះ។

• لطف الله ورحمته بعباده حيث فتح باب التوبة لكل مذنب، ويسر له أسبابها، وأعانه على سلوك سبيلها.
• ការទន់ភ្លន់ និងក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បានផ្ដល់ឱកាសឲ្យរាល់អ្នកដែលប្រព្រឹត្តបាបកម្មអាចសារភាពកំហុស។

• كل من عصى الله تعالى بعمد أو بغير عمد فهو جاهل بقدر من عصاه جل وعلا، وجاهل بآثار المعاصي وشؤمها عليه.
• រាល់បុគ្គលទាំងឡាយណាដែលប្រឆាំងនឹងអល់ឡោះ ទោះដោយចេតនាឬដោយអចេតនាក៏ដោយ គឺត្រូវបានចាត់ទុកជាអ្នកដែលល្ងង់ខ្លៅដែលមិនដឹងពីឋានៈដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់ដែលរូបគេបានប្រព្រឹត្តល្មើសចំពោះទ្រង់នោះ និងល្ងង់ខ្លៅដោយមិនបានដឹងថាលទ្ធផលនៃការប្រព្រឹត្តល្មើសនិងផលវិបាករបស់វានោះយ៉ាងណា។

• من أسباب استمرار الحياة الزوجية أن يكون نظر الزوج متوازنًا، فلا يحصر نظره فيما يكره، بل ينظر أيضا إلى ما فيه من خير، وقد يجعل الله فيه خيرًا كثيرًا.
• ក្នុងចំណោមមូលហេតុដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ដំណើរការទៅបានដោយរលូន គឺបុរសជាប្តីត្រូវមានទស្សនៈថ្លឹងថ្លែង ដោយមិនត្រូវមើលត្រឹមតែអ្វីដែលគេមិនពេញចិត្តនោះទេ ប៉ុន្តែគេត្រូវមើលផងដែរនូវសេចក្តីល្អដែលមាននៅក្នុងនោះ ព្រោះជូនកាល អល់ឡោះបានប្រទានសេចក្តីល្អនៅក្នុងនោះជាច្រើនលើសលប់។

 
ترجمة معاني آية: (18) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق