ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (26) سورة: النساء
يُرِيدُ ٱللَّهُ لِيُبَيِّنَ لَكُمۡ وَيَهۡدِيَكُمۡ سُنَنَ ٱلَّذِينَ مِن قَبۡلِكُمۡ وَيَتُوبَ عَلَيۡكُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٞ
អល់ឡោះជាម្ចាស់ទ្រង់ដាក់ក្បួនច្បាប់ទាំងនេះដល់ពួកអ្នក គឺទ្រង់មានបំណងបញ្ជាក់ប្រាប់ពួកអ្នកអំពីអត្តសញ្ញាណនៃក្បួនច្បាប់ និងសាសនារបស់ទ្រង់ ព្រមទាំងបញ្ជាក់ពីអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ពួកអ្នកទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយទ្រង់មានបំណងចង់ចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ារបស់បណ្តាព្យាការីជំនាន់មុនពួកអ្នកនៅក្នុងការអនុញ្ញាត និងការហាមឃាត់ និងភាពពេញលេញរបស់ពួកគេ ព្រមទាំងមាគ៌ាដ៏គួរឲ្យកោតសរសើររបស់ពួកគេ ដើម្បីឲ្យពួកអ្នកដើរតាមពួកគេ។ ហើយទ្រង់ក៏មានបំណងចង់ត្រឡប់ពួកអ្នកចាកចេញពីការប្រព្រឹត្រល្មើសចំពោះទ្រង់ទៅកាន់ការគោរពប្រតិបត្តិចំពោះទ្រង់វិញ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលមានប្រយោជន៍ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះហើយ ទ្រង់ក៏ដាក់បញ្ញត្តិច្បាប់របស់ទ្រង់ដល់ពួកគេ។ ទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ចំពោះកិច្ចការរបស់ពួកគេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• حُرمة نكاح المتزوجات: حرائر أو إماء حتى تنقضي عدتهن أيًّا كان سبب العدة.
• ហាមឃាត់ចំពោះការរៀបការនឹងស្រ្ដីដែលមានប្ដីរូច មិនថាជាស្រី្ដដែលមានសិទ្ធិសេរីភាព ឬជាស្រី្តបម្រើដាច់ថ្លៃ លុះត្រាតែអ៊ិទហ្ទះ(រយៈពេលនៃការរង់ចាំ)របស់ពួកនាងផុតកំណត់ មិនថាដោយមូលហេតុនៃអ៊ិទហ្ទះណាក៏ដោយ។

• أن مهر المرأة يتعين بعد الدخول بها، وجواز أن تحط بعض مهرها إذا كان بطيب نفس منها.
• ខាន់ស្លារបស់ស្រ្តីត្រូវបានកំណត់ឲ្យនាងបន្ទាប់ពីមានការរួមដំណេកជាមួយនាងរួច ហើយគេអនុញ្ញាតឲ្យស្ត្រីអាចបន្ធូរបន្ថយខាន់ស្លាខ្លះរបស់នាងដែលបានកំណត់រួចនោះបាន ប្រសិនបើនាងពេញចិត្ត។

• جواز نكاح الإماء المؤمنات عند عدم القدرة على نكاح الحرائر؛ إذا خاف على نفسه الوقوع في الزنى.
• អនុញ្ញាតឲ្យរៀបការជាមួយស្រ្តីបម្រើដាច់ថ្លៃដែលជាអ្នកមានជំនឿប្រសិនបើគេគ្មានលទ្ធភាពរៀបការជាមួយស្រ្តីដែលមានសេរីភាព នៅពេលដែលខ្លាចធ្លាក់ខ្លួនក្នុងប្រការហ្ស៊ីណា។

• من مقاصد الشريعة بيان الهدى والضلال، وإرشاد الناس إلى سنن الهدى التي تردُّهم إلى الله تعالى.
• ក្នុងចំណោមគោលបំណងនៃច្បាប់ឥស្លាម គឺបកស្រាយបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពវង្វេង ព្រមទាំងចង្អុលបង្ហាញមនុស្សទៅកាន់មាគ៌ាត្រឹមត្រូវដែលនាំពួកគេត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់។

 
ترجمة معاني آية: (26) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق