ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (54) سورة: النساء
أَمۡ يَحۡسُدُونَ ٱلنَّاسَ عَلَىٰ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۖ فَقَدۡ ءَاتَيۡنَآ ءَالَ إِبۡرَٰهِيمَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَءَاتَيۡنَٰهُم مُّلۡكًا عَظِيمٗا
ផ្ទុយទៅវិញ ពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភក្តិរបស់គាត់ចំពោះអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ(ព្យការីមូហាំម៉ាត់ និងមិត្តភក្តិ) ដូចជាភាពជាព្យាការី សេចក្តីជំនឿ និងការផ្តល់អំណាចគ្រប់គ្រង(ឱ្យពួកគេ)នៅលើភពផែនដីនេះ។ ហេតុអ្វីបានជាពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភ្តិរបស់គាត់ ខណៈដែលយើងក៏បានប្រទានឲ្យពូជពង្សព្យាការីអ៊ីព្រហ៊ីមនូវគម្ពីរដែលត្រូវបានគេបញ្ចុះមកពីលើមេឃ ហើយនិងអ្វីផ្សេងទៀតក្រៅពីគម្ពីរដែលយើងបានប្រទានវាឲ្យពួកគេ ហើយយើងក៏បានប្រទាននូវអំណាចដ៏ធំធេងឲ្យពួកគេគ្រប់គ្រងទៅលើមនុស្សលោកកាលពីមុនដែរនោះ?
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• من أعظم أسباب كفر أهل الكتاب حسدهم المؤمنين على ما أنعم الله به عليهم من النبوة والتمكين في الأرض.
• ក្នុងចំណោមមូលហេតុដ៏ចម្បងបំផុតនៃការប្រឆាំងរបស់ពួកអះលីគីតាបនោះ គឺការច្រណែនឈ្នានីសរបស់ពួកគេចំពោះបណ្ដាអ្នកដែលមានជំនឿចំពោះអ្វីដែលអល់ឡោះបានប្រទានដល់ពួកគេ(អ្នកមានជំនឿ) ដូចជាភាពជាព្យាការី និងភាពជាអ្នកគ្រប់គ្រងនៅលើផែនដីនេះ។

• الأمر بمكارم الأخلاق من المحافظة على الأمانات، والحكم بالعدل.
• បង្គាប់ប្រើឱ្យប្រកាន់យកអាកប្បកិរិយាល្អថ្លៃថ្នូរដូចជា រក្សាបញ្ញើដែលគេបានផ្ញើ និងកាត់សេចក្តីរវាងមនុស្សប្រកបដោយយុត្តិធម៌។

• وجوب طاعة ولاة الأمر ما لم يأمروا بمعصية، والرجوع عند التنازع إلى حكم الله ورسوله صلى الله عليه وسلم تحقيقًا لمعنى الإيمان.
• ចាំបាច់ត្រូវប្រតិបត្តិតាមមេដឹកនាំបើកាលណាពួកគេមិនបង្គាប់ប្រើឲ្យប្រព្រឹត្តអំពើល្មើសនឹងអល់ឡោះជាម្ចាស់ ហើយនៅពេលដែលមានការខ្វែងគំនិតគ្នា គឺចាំបាច់ត្រូវត្រឡប់ទៅរកច្បាប់របស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ដើម្បីជាការបញ្ជាក់អំពីអត្ថន័យពិតនៃសេចក្តីជំនឿ។

 
ترجمة معاني آية: (54) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق