ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (62) سورة: النساء
فَكَيۡفَ إِذَآ أَصَٰبَتۡهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ ثُمَّ جَآءُوكَ يَحۡلِفُونَ بِٱللَّهِ إِنۡ أَرَدۡنَآ إِلَّآ إِحۡسَٰنٗا وَتَوۡفِيقًا
តើស្ថានភាពរបស់ពួកពុតត្បុតយ៉ាងដូចម្ដេច នៅពេលដែលមានគ្រោះអាក្រក់បានកើតឡើងចំពោះពួកគេដោយសារតែបាបកម្មដែលពួកគេបានសាងនោះ? បន្ទាប់មក ពួកគេនឹងមករកអ្នក(អ្នកនាំសារមូហាំម៉ាត់)ដើម្បីសុំទោសអ្នកដោយពួកគេស្បថនឹងអល់ឡោះជាម្ចាស់ថាៈ ពួកយើងគ្មានបំណងស្វែងរកការកាត់សេចក្ដីណាមួយផ្សេងពី(ការកាត់សេចក្តី)អ្នកឡើយ លើកលែងតែដើម្បីផ្សះផ្សា និងចង់ឲ្យគូរជម្លោះត្រូវរ៉ូវគ្នាវិញតែប៉ុណ្ណោះ។ តែពួកគេបានភូតកុហកនៅក្នុងរឿងទាំងនោះ ពីព្រោះការផ្សះផ្សា គឺស្ថិតនៅក្នុងការវិនិច្ឆ័យនៃច្បាប់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الاحتكام إلى غير شرع الله والرضا به مناقض للإيمان بالله تعالى، ولا يكون الإيمان التام إلا بالاحتكام إلى الشرع، مع رضا القلب والتسليم الظاهر والباطن بما يحكم به الشرع.
• ការកាត់សេចក្ដីដោយប្រើច្បាប់ផ្សេងក្រៅពីច្បាប់របស់អល់ឡោះ ហើយពេញចិត្តនឹងវា គឺវាផ្ទុយពីសេចក្តីជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយបុគ្គលម្នាក់ៗមិនមានជំនឿពេញលេញនោះទេ លុះត្រាតែគេកាត់សេចក្ដីទៅតាមច្បាប់ឥស្លាម ជាមួយនឹងការពេញចិត្ត និងទទួលយកទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងចំពោះអ្វីដែលគេបានកាត់សេចក្ដីដោយច្បាប់ឥស្លាមនោះ។

• من أبرز صفات المنافقين عدم الرضا بشرع الله، وتقديم حكم الطواغيت على حكم الله تعالى.
• ក្នុងចំណោមលក្ខណៈសម្បត្តិចម្បងរបស់ពួកពុតត្បុតនោះ គឺការមិនពេញចិត្តនឹងច្បាប់របស់អល់ឡោះ ហើយឱ្យតម្លៃច្បាប់ទាំងឡាយក្រៅពីច្បាប់របស់អល់ឡោះនោះខ្លាំងជាងច្បាប់អល់ឡោះ។

• النَّدْب إلى الإعراض عن أهل الجهل والضلالات، مع المبالغة في نصحهم وتخويفهم من الله تعالى.
• អំពាវនាវឱ្យងាកចេញពីក្រុមដែលល្ងង់ខ្លៅនិងពួកវង្វេង ជាមួយនឹងការដាស់តឿនពួកគេ និងបំភ័យពួកគេពីអល់ឡោះ។

 
ترجمة معاني آية: (62) سورة: النساء
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق