ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (28) سورة: فصلت
ذَٰلِكَ جَزَآءُ أَعۡدَآءِ ٱللَّهِ ٱلنَّارُۖ لَهُمۡ فِيهَا دَارُ ٱلۡخُلۡدِ جَزَآءَۢ بِمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ
ការតបស្នងដែលបានលើកឡើងនោះ គឺជាការតបស្នងសម្រាប់សត្រូវរបស់អល់ឡោះដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ នោះគឺភ្លើងនរក។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈគ្មានថ្ងៃចេញឡើយ ដែលវាជាការតបស្នងទៅលើការប្រឆាំងរបស់ពួកគេចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះ និងការមិនមានជំនឿរបស់ពួកគេចំពោះភស្តុតាងនោះ ខណៈដែលភស្តុតាងនោះច្បាស់ក្រឡែត ហើយរឹងមាំយ៉ាងណាក៏ដោយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• سوء الظن بالله صفة من صفات الكفار.
• ការគិតស្មានអាក្រក់ចំពោះអល់ឡោះ គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។

• الكفر والمعاصي سبب تسليط الشياطين على الإنسان.
• ការប្រឆាំង និងការប្រព្រឹត្តល្មើស ជាមូលហេតុដែលធ្វើឲ្យស្ហៃតនអាចគ្រប់គ្រងទៅលើមនុស្សលោកបាន។

• تمنّي الأتباع أن ينال متبوعوهم أشدّ العذاب يوم القيامة.
• ក្តីប្រាថ្នារបស់ពួកដែលដើរតាមគេឲ្យពួកដែលខ្លួនដើរតាមនោះទទួលទណ្ឌកម្មដ៏ខ្លាំងបំផុតនៅថ្ងៃបរលោក។

 
ترجمة معاني آية: (28) سورة: فصلت
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق