ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (30) سورة: فصلت
إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ
ពិតប្រាកដណាស់ បណ្តាអ្នកដែលបានពោលថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ដោយគ្មានម្ចាស់ណាផ្សេងសម្រាប់ពួកយើងក្រៅពីទ្រង់ឡើយ ហើយពួកគេបានស្ថិតនៅលើការគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមដែលទ្រង់បានហាមឃាត់នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេនៅពេលដែលពួកគេហៀបនឹងស្លាប់ ដោយម៉ាឡាអ៊ីកាត់បាននិយាយទៅកាន់ពួកគេថាៈ សូមពួកអ្នកកុំខ្លាចសេចក្តីស្លាប់ និងអ្វីដែលកើតឡើងក្រោយពីស្លាប់ ហើយសូមពួកអ្នកកុំមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបន្សល់ទុកនៅលើលោកិយឲ្យសោះ ហើយសូមពួកអ្នករីករាយជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាថានឹងប្រទានវាដល់ពួកអ្នកកាលនៅលើលោកិយចំពោះការមានជំនឿរបស់ពួកអ្នកលើអល់ឡោះ និងចំពោះទង្វើកុសលរបស់ពួកអ្នក(ដែលពួកអ្នកបានសាង)ចុះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• منزلة الاستقامة عند الله عظيمة.
• ការគោរពតាមបទបញ្ជាររបស់អល់ឡោះ គឺធំធេងបំផុតចំពោះអល់ឡោះ។

• كرامة الله لعباده المؤمنين وتولِّيه شؤونهم وشؤون مَن خلفهم.
• ការលើកតម្កើងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងការគាំពាររបស់ទ្រង់ចំពោះកិច្ចការរបស់ពួកគេ និងកិច្ចការរបស់អ្នកជំនាន់ក្រោយពួកគេ។

• مكانة الدعوة إلى الله، وأنها أفضل الأعمال.
• ឋានៈនៃការអំពាវនាវទៅកាន់អល់ឡោះ ហើយវាជាទង្វើដែលល្អប្រសើរជាងគេបំផុត។

• الصبر على الإيذاء والدفع بالتي هي أحسن خُلُقان لا غنى للداعي إلى الله عنهما.
• ការអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកដទៃ និងតបតចំពោះទង្វើអាក្រក់ដោយទង្វើដែលល្អប្រសើរជាងនោះ គឺជាចរិតលក្ខណៈពីរយ៉ាងដែលអ្នកអំពាវានាវទៅកាន់អល់ឡោះមិនអាចខ្វះបាន។

 
ترجمة معاني آية: (30) سورة: فصلت
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق