ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (51) سورة: الشورى
۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحۡيًا أَوۡ مِن وَرَآيِٕ حِجَابٍ أَوۡ يُرۡسِلَ رَسُولٗا فَيُوحِيَ بِإِذۡنِهِۦ مَا يَشَآءُۚ إِنَّهُۥ عَلِيٌّ حَكِيمٞ
ហើយគ្មានមនុស្សលោកណាម្នាក់ដែលអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់គេដោយផ្ទាល់នោះឡើយ លើកលែងតែដោយតាមរយៈវ៉ាហ៊ី ឬអ្វីផ្សេងទៀត ឬក៏ទ្រង់មានបន្ទូលទៅកាន់គេដោយឲ្យឮតែសំឡេងរបស់ទ្រង់តែមិនឃើញទ្រង់ ឬក៏ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់ជាអ្នកនាំសារ(ទៅកាន់គេ) ដូចជាម៉ាឡាអ៊ីកាត់ជីព្រីលជាដើម ហើយម៉ាឡាអ៊ីកាត់នោះ ក៏បាននាំសារនោះបន្តទៅកាន់អ្នកនាំសារដែលជាមនុស្សលោក ដោយការអនុញ្ញាតពីអល់ឡោះនូវអ្វីដែលទ្រង់មានចេតនាឲ្យគេនាំមក។ ពិតប្រាកដណាស់ ទ្រង់មហាខ្ពង់ខ្ពស់ ដោយខ្លួនរបស់ទ្រង់ផ្ទាល់ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត ក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• وجوب المسارعة إلى امتثال أوامر الله واجتناب نواهيه.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបង្គាប់ប្រើ និងជៀសវាងឲ្យឆ្ងាយអំពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។

• مهمة الرسول البلاغ، والنتائج بيد الله.
• តួនាទីរបស់អ្នកនាំសារ គឺផ្សព្វផ្សាយសារពីអល់ឡោះប៉ុណ្ណោះ។ រីឯលទ្ធផល គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។

• هبة الذكور أو الإناث أو جمعهما معًا هو على مقتضى علم الله بما يصلح لعباده، ليس فيها مزية للذكور دون الإناث.
• ការប្រទានឲ្យមាននូវកូនប្រុស ឬកូនស្រី ឬប្រទានទាំងពីរភេទតែម្តង គឺជាការកំណត់របស់អល់ឡោះជាម្ចាស់ដែលទ្រង់ដឹងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ ហើយភេទទាំងពីរនេះ គឺគ្មានអ្វីដែលល្អប្រសើរលើសគ្នានោះឡើយ។

• يوحي الله تعالى إلى أنبيائه بطرق شتى؛ لِحِكَمٍ يعلمها سبحانه.
• អល់ឡោះជាម្ចាស់ទ្រង់ផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីទាំងឡាយរបស់ទ្រង់តាមវិធីសាស្ត្រខុសៗគ្នា ទៅតាមគតិបណ្ឌិតរបស់ទ្រង់ដែលទ្រង់ដឹងបំផុតចំពោះវា។

 
ترجمة معاني آية: (51) سورة: الشورى
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق