ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (61) سورة: المائدة
وَإِذَا جَآءُوكُمۡ قَالُوٓاْ ءَامَنَّا وَقَد دَّخَلُواْ بِٱلۡكُفۡرِ وَهُمۡ قَدۡ خَرَجُواْ بِهِۦۚ وَٱللَّهُ أَعۡلَمُ بِمَا كَانُواْ يَكۡتُمُونَ
នៅពេលដែលពួកពុតត្បុតក្នុងចំណោមពួកគេ(អះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ពួកគេបានសម្តែងឲ្យពួកអ្នកឃើញពីភាពមានជំនឿរបស់ពួកគេ ដែលវាគឺជាលក្ខណៈពុតត្បុតរបស់ពួកគេ តែភាពជាក់ស្តែងនោះ គឺនៅពេលដែលពួកគេចូលមក និងនៅពេលដែលពួកគេចេញទៅ គឺគ្របដណ្តប់ដោយភាពគ្មានជំនឿជាដរាប។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់កំបាំងអំពីភាពគ្មានជំនឿ ទោះបីជាពួកគេបង្ហាញឲ្យពួកអ្នកបានឃើញពីភាពមានជំនឿក៏ដោយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើនោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• ذمُّ العالم على سكوته عن معاصي قومه وعدم بيانه لمنكراتهم وتحذيرهم منها.
• ភាពអាក្រក់របស់អ្នកដែលមានចំណេះដឹងដែលនៅស្ងៀមមិនព្រមហាមឃាត់ការប្រព្រឹត្តល្មើសនៃក្រុមរបស់ខ្លួន និងមិនបានបកស្រាយបញ្ជាក់ពីអំពើអាក្រក់របស់ពួកគេ និងដាស់តឿនពូកគេឲ្យចៀសឆ្ងាយអំពីអំពើនោះ។

• سوء أدب اليهود مع الله تعالى، وذلك لأنهم وصفوه سبحانه بأنه مغلول اليد، حابس للخير.
• សុជីវធម៌ដ៏អាក្រក់បំផុតរបស់ពួកយូដាជាមួយនឹងអល់ឡោះជាម្ចាស់។ នោះគឺដោយសារតែពួកគេនិយាយចោទប្រកាន់ទៅលើអល់ឡោះជាម្ចាស់ថា ដៃរបស់ទ្រង់កំណាញ់ មិនផ្តល់នូវប្រការល្អៗឲ្យពួកគេឡើយ។

• إثبات صفة اليدين، على وجه يليق بذاته وجلاله وعظيم سلطانه.
• ទទួលស្គាល់លក្ខណៈសម្បត្តិ “ការមានដៃទាំងពីររបស់អល់ឡោះ” ក្នុងលក្ខណៈដែលសក្តិសមនឹងលក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់ដ៏ខ្ពង់ខ្ពស់ និងអំណាចដ៏ធំធេងរបស់ទ្រង់។

• الإشارة لما وقع فيه بعض طوائف اليهود من الشقاق والاختلاف والعداوة بينهم نتيجة لكفرهم وميلهم عن الحق.
• ចង្អុលបង្ហាញឲ្យដឹងថា ការកើតមាននូវការបែកបាក់គ្នា ខ្វែងគំនិតគ្នា និងកើតមាននូវភាពជាសត្រូវរវាងគ្នានឹងគ្នាក្នុងចំណោមក្រុមទាំងឡាយរបស់ពួកយូដានោះ គឺជាលទ្ធផលនៃភាពគ្មានជំនឿរបស់ពួកគេ និងការងាកចេញរបស់ពួកគេពីសេចក្តីពិត។

 
ترجمة معاني آية: (61) سورة: المائدة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق