ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (17) سورة: الحديد
ٱعۡلَمُوٓاْ أَنَّ ٱللَّهَ يُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَعۡقِلُونَ
ចូរពួកអ្នកជា្របចុះថាៈ ប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឲ្យដីរស់ឡើងវិញ តាមរយៈការឲ្យដីនោះដុះចេញនូវរុក្ខជាតិ ក្រោយពីដីនោះបានស្ងួតហួតហែងទៅហើយនោះ។ ប្រាកដណាស់ យើងបានបញ្ជាក់ដល់ពួកអ្នក(ឱមនុស្សលោក)នូវភស្តុតាង និងអំណះអំណាងជាច្រើនដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ ដោយសង្ឃឹមថា ពួកអ្នកចេះគិតពិចារណា ហើយនិងអាចយល់ដឹងបានថាៈ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាស្លាប់ហើយនោះ គឺជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញក្រោយពីពួកអ្នកបានស្លាប់ ហើយក៏ជាអ្នកដែលមានសមត្ថភាពអាចធ្វើឲ្យចិត្តរបស់ពួកអ្នកទន់ភ្លន់ឡើងវិញ ក្រោយពីវាបានក្លាយជារឹងរូសទៅហើយនោះដូចគ្នាដែរ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• امتنان الله على المؤمنين بإعطائهم نورًا يسعى أمامهم وعن أيمانهم.
• គុណបំណាច់របស់អល់ឡោះជាម្ចាស់ទៅលើបណ្តាអ្នកមានជំនឿ ដោយទ្រង់បានប្រទានដល់ពួកគេនូវពន្លឺដែលភ្លឺចែងចាំងនៅខាងមុខពួកគេ និងខាងស្តាំពួកគេ។

• المعاصي والنفاق سبب للظلمة والهلاك يوم القيامة.
• អំពើល្មើស និងអំពើពុតត្បុត គឺជាមូលហេតុដែលនាំឲ្យមានងងឹតនិងអន្តរាយ នៅថ្ងៃបរលោក។

• التربُّص بالمؤمنين والشك في البعث، والانخداع بالأماني، والاغترار بالشيطان: من صفات المنافقين.
• ការរង់ចាំអ្នកមានជំនឿទទួលបរាជ័យ ការមន្ទិលសង្ស័យចំពោះការពង្រស់ឡើងវិញ ការក្បត់កិច្ចសន្យា និងការចាញ់បោកស្ហៃតន គឺជាលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។

• خطر الغفلة المؤدية لقسوة القلوب.
• គ្រោះថ្នាក់នៃការធ្វេសប្រហែស(ពីការគោរពប្រតិបត្តិអល់ឡោះ) គឺនឹងនាំឲ្យចិត្តរឹងរូស។

 
ترجمة معاني آية: (17) سورة: الحديد
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق