ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (23) سورة: الحشر
هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មានវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅលើលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ទ្រង់រីកសាយពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ជាមហាជ្រះស្អាត មហាស្អាតស្អំពីរាល់កង្វះខាត។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់ជាអ្នកបញ្ជាក់ពីសច្ចៈភាពនៃបណ្តារបស់ទ្រង់សញ្ញាភស្តុតាងទាំងឡាយដ៏អស្ចារ្យ។ ទ្រង់ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់។ ទ្រង់មហាជ្រះ មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• من علامات توفيق الله للمؤمن أنه يحاسب نفسه في الدنيا قبل حسابها يوم القيامة.
• ក្នុងចំណោមសញ្ញាដែលបញ្ជាក់ថា អល់ឡោះជាម្ចាស់ទ្រង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកមានជំនឿនោះ គឺទ្រង់ឲ្យគេជំនុំជម្រះរូបគេ(ដោយខ្លួនឯង)នៅលើលោកិយ មុននឹងការជំនុំជម្រះនៅថ្ងៃបរលោក។

• في تذكير العباد بشدة أثر القرآن على الجبل العظيم؛ تنبيه على أنهم أحق بهذا التأثر لما فيهم من الضعف.
• នៅក្នុងការរំលឹកដល់មនុស្សពីឥទ្ធិពលដ៏ខ្លាំងក្លារបស់គម្ពីរគួរអានទៅលើភ្នំដ៏ធំមហិមា គឺដើម្បីជាការព្រមានដល់ពួកគេថា ពិតណាស់ពួកគេនិងសាកសមនឹងទទួលនូវឥទ្ធិពលនេះទៅទៀត ដោយសារតែពួកគេមានភាពទន់ខ្សោយ។

• أشارت الأسماء (الخالق، البارئ، المصور) إلى مراحل تكوين المخلوق من التقدير له، ثم إيجاده، ثم جعل له صورة خاصة به، وبذكر أحدها مفردًا فإنه يدل على البقية.
• ព្រះនាមរបស់អល់ឡោះ ( الخالق، البارئ، المصور) (អ្នកបង្កើត អ្នកធ្វើឲ្យមានវត្តមាន អ្នកផ្តល់រូបរាង) បង្ហាញពីដំណាក់កាលនៃការបង្កើតម៉ាខ្លូក តាំងពីការកំណត់ចំពោះគេ បន្ទាប់មកធ្វើឲ្យមានវត្តមាន បន្ទាប់មកទៀត ធ្វើឲ្យមានជារូបរាងដាច់ដោយឡែកសម្រាប់គេ។ តែប្រសិនបើរំលឹកតែមួយ ក៏វាបញ្ជាក់ទៅលើនាមពីរផ្សេងទៀតដែរ។

 
ترجمة معاني آية: (23) سورة: الحشر
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق