ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (12) سورة: الأنعام
قُل لِّمَن مَّا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُل لِّلَّهِۚ كَتَبَ عَلَىٰ نَفۡسِهِ ٱلرَّحۡمَةَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۚ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ តើការគ្រប់គ្រងមេឃជាច្រើនជាន់ ការគ្រប់គ្រងផែនដី និងការគ្រប់គ្រងអ្វីៗដែលមាននៅរវាងមេឃនិងផែនដីជាកម្មសិទ្ធិរបស់អ្នកណា? ចូរអ្នកឆ្លើយប្រាប់(ពួកគេ)ថាៈ ការគ្រប់គ្រងវាទាំងអស់នោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់បានកំណត់ក្ដីមេត្ដាករុណាលើខ្លួនទ្រង់ផ្ទាល់ ជាក្តីសប្បុរសអំពីទ្រង់ចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះ ទ្រង់មិនប្រញាប់ដាក់ទណ្ឌពួកគេភ្លាមៗឡើយ។ លុះនៅពេលដែលពួកគេមិនព្រមសារភាពកំហុសនោះ ទ្រង់នឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោក ជាថ្ងៃដែលគ្មានការមន្ទិលសង្ស័យចំពោះវាឡើយ។ ពួកដែលខ្លួនពួកគេបានខាតបង់ដោយការគ្មានជំនឿចំពោះអល់ឡោះនោះ ចូរឱ្យពួកគេសង្គ្រោះខ្លួនរបស់ពួកគេពីភាពខាតបង់ចុះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• بيان حكمة الله تعالى في إرسال كل رسول من جنس من يرسل إليهم؛ ليكون أبلغ في السماع والوعي والقبول عنه.
• បង្ហាញពីគតិបណ្ឌិតរបស់អល់ឡោះក្នុងការបញ្ជូនរាល់អ្នកនាំសារទៅកាន់មនុស្សលោកនោះ គឺជាមនុស្សលោកដូចគ្នា ដើម្បីឱ្យពួកគេងាយស្រួលក្នុងការស្តាប់ ការទូន្មាន និងទទួលយកវា។

• الدعوة للتأمل في أن تكرار سنن الأوّلين في العصيان قد يقابله تكرار سنن الله تعالى في العقاب.
• អំពាវនាវឱ្យពិចារណាចំពោះការប្រព្រឹត្តអំពើល្មើសដដែលៗដែលបានកើតឡើងចំពោះអ្នកជំនាន់មុនៗ។ ពិតណាស់ ពួកគេទទួលបាននូវការតបស្នងដោយការដាក់ទោសពីអល់ឡោះដដែលៗដែរ។

• وجوب الخوف من المعصية ونتائجها.
• ចាំបាច់ត្រូវខ្លាចរអារពីអំពើបាបកម្ម និងលទ្ធផលចុងក្រោយរបស់វា។

• أن ما يصيب البشر من بلاء ليس له صارف إلا الله، وأن ما يصيبهم من خير فلا مانع له إلا الله، فلا رَادَّ لفضله، ولا مانع لنعمته.
• ពិតណាស់ គ្រោះថ្នាក់ដែលមនុស្សទទួលរងនោះ គឺគ្មាននរណាម្នាក់អាចបង្វែរទិសដៅរបស់វាក្រៅពីអល់ឡោះបានឡើយ ហើយប្រការល្អដែលពួកគេទទួលបានវិញ ក៏គ្មាននរណាម្នាក់អាចរារាំងវាក្រៅពីអល់ឡោះនោះដែរ។ ដូច្នេះ គ្មាននរណាម្នាក់អាចទប់ស្កាត់ពីក្តីសប្បុរសនិងឧបការគុណរបស់អល់ឡោះនោះឡើយ។

 
ترجمة معاني آية: (12) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق