ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (162) سورة: الأنعام
قُلۡ إِنَّ صَلَاتِي وَنُسُكِي وَمَحۡيَايَ وَمَمَاتِي لِلَّهِ رَبِّ ٱلۡعَٰلَمِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ជាការពិតណាស់ ការសឡាតរបស់ខ្ញុំ និងការសំឡេះសត្វរបស់ខ្ញុំ គឺសម្រាប់អល់ឡោះជាម្ចាស់ និងនៅលើព្រះនាមរបស់ទ្រង់ ពុំមែននៅលើអ្នកផ្សេងពីទ្រង់នោះឡើយ។ ដូចគ្នាដែរ ការរស់នៅរបស់ខ្ញុំ និងការស្លាប់របស់ខ្ញុំ ទាំងអស់នេះ គឺសម្រាប់អល់ឡោះតែមួយគត់ដែលជាម្ចាស់គ្រប់គ្រងម៉ាខ្លូកទាំងឡាយ ហើយសម្រាប់អ្នកផ្សេងក្រៅពីទ្រង់នោះ គឺគ្មានចំណែកអ្វីបន្តិចសម្រាប់ពួកគេចំពោះវានោះឡើយ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• أن الدين يأمر بالاجتماع والائتلاف، وينهى عن التفرق والاختلاف.
• ជាការពិតណាស់ សាសនាឥស្លាម គឺបានបង្គាប់ប្រើឲ្យមានការរួបរួមគ្នា យល់ស្របគ្នា ហើយបានហាមឃាត់ពីការបែកបាក់ និងការខ្វែងគំនិតគ្នា។

• من تمام عدله تعالى وإحسانه أنه يجازي بالسيئة مثلها، وبالحسنة عشرة أمثالها، وهذا أقل ما يكون من التضعيف.
• ក្នុងចំណោមភាពយុត្តិធម៌ដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ និងក្តីសណ្តោសប្រោសប្រណីរបស់ទ្រង់នោះ គឺទ្រង់តបស្នងចំពោះទង្វើអាក្រក់ដូចគ្នា ឬស្មើគ្នានឹងទង្វើដែលគេបានសាង។ រីឯចំពោះទង្វើកុសលវិញ ទ្រង់បង្កើនវាទ្វេមួយទៅជា១០នៃទង្វើកុសលដែលគេបានធ្វើ ហើយនេះ(ការបង្កើនទៅជា១០ចំពោះទង្វើល្អមួយ) គឺជាចំនួនតិចបំផុតនៃការបង្កើននេះ(ពោលគឺទ្រង់អាចបង្កើនច្រើនជាងនេះរាប់សិបដង)។

• الدين الحق القَيِّم يتطَلب تسخير كل أعمال العبد واهتماماته لله عز وجل، فله وحده يتوجه العبد بصلاته وعبادته ومناسكه وذبائحه وجميع قرباته وأعماله في حياته وما أوصى به بعد وفاته.
• សាសនាដ៏ពិតនិងត្រឹមត្រូវនោះ គឺទាមទារឲ្យរាល់ទង្វើទាំងឡាយរបស់គេនិងការយកចិត្តទុកដាក់របស់គេ គឺសម្រាប់អល់ឡោះ។ ពិតប្រាកដណាស់ សម្រាប់ទ្រង់តែមួយគត់ដែលខ្ញុំបម្រើទាំងឡាយតម្រង់ឆ្ពោះទៅកាន់ តាមរយៈការសឡាតរបស់គេ ការគោរពសក្ការៈរបស់គេ ការសំឡេះសត្វរបស់គេ និងរាល់ការបញ្ជិតខ្លូនទាំងអស់របស់គេ ព្រមទង្វើទាំងឡាយរបស់គេនៅក្នុងឆាកជីវិតរបស់គេ ហើយនិងអ្វីដែលគេផ្តែផ្តាំចំពោះវាក្រោយពីការស្លាប់របស់គេ។

 
ترجمة معاني آية: (162) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق