ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (47) سورة: الأنعام
قُلۡ أَرَءَيۡتَكُمۡ إِنۡ أَتَىٰكُمۡ عَذَابُ ٱللَّهِ بَغۡتَةً أَوۡ جَهۡرَةً هَلۡ يُهۡلَكُ إِلَّا ٱلۡقَوۡمُ ٱلظَّٰلِمُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ សូមអ្នកទាំងអស់គ្នាប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នកភ្លាមៗដោយពួកអ្នកគ្មានអារម្មណ៍ដឹងមុនសោះ ឬវាបានមកដល់ពួកអ្នកដោយស្ដែងៗ ផ្ទាល់នឹងភ្នែកនោះ តើមានអ្នកណាដែលត្រូវគេបំផ្លាញដោយទណ្ឌកម្ម ក្រៅពីពួកបំពានដោយសារភាពគ្មានជំនឿរបស់ពួកគេចំពោះអល់ឡោះនិងការបដិសេធ(របស់ពួកគេ)ចំពោះបណ្ដាអ្នកនាំសាររបស់ទ្រង់នោះ?
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الأنبياء بشر، ليس لهم من خصائص الربوبية شيء البتة، ومهمَّتهم التبليغ، فهم لا يملكون تصرفًا في الكون، فلا يعلمون الغيب، ولا يملكون خزائن رزق ونحو ذلك.
• បណ្តាព្យាការីទាំងឡាយ គឺជាមនុស្សលោក ដោយពួកគេពុំមានលក្ខណៈពិសេសអ្វីមួយនៃភាពជាព្រះជាម្ចាស់បន្តិចនោះឡើយ ហើយតួនាទីសំខាន់របស់ពួកគាត់នោះ គឺការផ្សព្វផ្សាយ(សារឥស្លាម)។ ដូច្នេះ ពួកគាត់មិនអាចគ្រប់គ្រងលើការចាត់ចែងនៅក្នុងសាកលលោកនេះនោះទេ។ ពួកគាត់មិនអាចដឹងពីប្រការអាថ៌កំបាំង ហើយពួកគាត់ក៏មិនអាចគ្រប់គ្រងឃ្លាំងនៃលាភសក្ការៈ ឬអ្វីផ្សេងទៀតនោះដែរ។

• اهتمام الداعية بأتباعه وخاصة أولئك الضعفاء الذين لا يبتغون سوى الحق، فعليه أن يقرِّبهم، ولا يقبل أن يبعدهم إرضاء للكفار.
• អ្នកផ្សព្វផ្សាយសាសនាត្រូវយកចិត្តទុកដាក់ចំពោះពួកអ្នកដើរតាមពួកគេ ជាពិសេសអ្នកដែលទន់ខ្សោយដែលមិនស្វែងរកអ្វីក្រៅពីការពិតនោះ។ ដូច្នេះ ចាំបាច់ទៅលើគេត្រូវខិតទៅជិតពួកគេ ហើយមិនត្រូវបណ្តេញពួកគេឱ្យចេញឆ្ងាយដើម្បីផ្គាប់ចិត្តពួកគ្មានជំនឿឡើយ។

• إشارة الآية إلى أهمية العبادات التي تقع أول النهار وآخره.
• វាក្យខណ្ឌនេះ បង្ហាញពីសារៈសំខាន់នៃការគោរពសក្ការៈដែលមាននៅពេលព្រឹកនិងពេលល្ងាច។

 
ترجمة معاني آية: (47) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق