ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (64) سورة: الأنعام
قُلِ ٱللَّهُ يُنَجِّيكُم مِّنۡهَا وَمِن كُلِّ كَرۡبٖ ثُمَّ أَنتُمۡ تُشۡرِكُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ អល់ឡោះជាអ្នកជួយសង្គ្រោះ និងធ្វើឱ្យពួកអ្នករួចផុតពីគ្រោះអាសន្នទាំងអស់នោះ។ តែក្រោយពីរឿងនោះមក ពួកអ្នកបែរជាធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នៅពេលដែលពួកអ្នកមានភាពរីករាយទៅវិញ។ តើមានការបំពានមួយណាដែលធ្ងន់ធ្ងរជាងអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនេះទៀតនោះ?
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• إثبات أن النومَ موتٌ، وأن الأرواح تُقْبض فيه، ثم تُرَد عند الاستيقاظ.
• បញ្ជាក់ថា ការដេកលក់ គឺជាសេចក្តីស្លាប់ ហើយពិតណាស់ ព្រលឹងត្រូវបានដកហូតយកទៅនៅពេលដេកលក់។ បន្ទាប់មក គេបង្វិលព្រលឹងនោះត្រឡប់មកវិញនៅពេលក្រោកពីដំណេក។

• الاستدلال على استحقاق الله تعالى للألوهية بدليل الفطرة، فإن أهل الكفر يؤمنون بالله تعالى ويرجعون لفطرتهم عند الاضطرار والوقوع في المهالك، فيسألون الله تعالى وحده.
• ការលើកយកភស្តុតាងបញ្ជាក់អំពីភាពសាកសមបំផុតរបស់អល់ឡោះក្នុងការគោរពសក្ការៈចំពោះទ្រង់តាមរយៈនិស្ស័យពីកំណើតដែលអល់ឡោះបានបង្កើត។ ជាការពិតណាស់ ពួកដែលប្រឆាំង ពួកគេជឿអល់ឡោះ ហើយពួកគេវិលត្រឡប់ទៅរកកំណើតដើមរបស់ពួកគេវិញ នៅពេលដែលពួកគេជួបនូវទុក្ខលំបាក និងបានធ្លាក់ចូលទៅក្នុងភាពមហន្តរាយ ដោយពួកគេសុំបួងសួងពីអល់ឡោះតែមួយគត់។

• إلزام المشركين بمقتضى سلوكهم، وإقامة الدليل على انقلاب فطرتهم، بكونهم يستغيثون بالله وحده في البحر عند الشدة، ويشركون به حين يسلمهم وينجيهم إلى البر.
• ពួកមុស្ហរីគីននៅប្រកាន់ខ្ជាប់អាកប្បកិរិយារបស់ពួកគេ និងភស្តុតាងបង្ហាញពីការផ្លាស់ប្ដូរកំណើតរបស់ពួកគេ ដោយពួកគេបួងសួងសុំពីអល់ឡោះតែមួយគត់ឲ្យសង្គ្រោះពួកគេពីគ្រោះអាសន្នលើផ្ទៃសមុទ្រនៅពេលជួបទុក្ខលំបាក ហើយពួកគេបានធ្វើស្ហ៊ីរិកនឹងទ្រង់នៅពេលដែលពួកគេទទួលបានសុវត្ថិភាព និងបានរួចផុតទៅកាន់ដីគោកវិញ។

• عدم جواز الجلوس في مجالس أهل الباطل واللغو، ومفارقتُهم، وعدم العودة لهم إلا في حال إقلاعهم عن ذلك.
• មិនអនុញ្ញាតឲ្យអង្គុយជាមួយក្រុមដែលស្ថិតនៅលើផ្លូវខុសនិងក្រុមដែលនិយាយឥតប្រយោជន៍ឡើយ ហើយត្រូវបែកចេញពីពួកគេ និងមិនត្រូវវិលត្រឡប់ទៅរកពួកគេវិញនោះទេ លើកលែងតែពួកគេបោះបង់ការនិយាយពាក្យសម្ដីឥតបានការទាំងនោះចោល។

 
ترجمة معاني آية: (64) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق