ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (73) سورة: الأنعام
وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ وَيَوۡمَ يَقُولُ كُن فَيَكُونُۚ قَوۡلُهُ ٱلۡحَقُّۚ وَلَهُ ٱلۡمُلۡكُ يَوۡمَ يُنفَخُ فِي ٱلصُّورِۚ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីយ៉ាងពិតប្រាកដ។ ថ្ងៃដែលអល់ឡោះមានបន្ទូលចំពោះអ្វីមួយថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាមមួយរំពេច ខណៈដែលទ្រង់មានបន្ទូលនៅថ្ងៃបរលោកថាៈ “ចូរពួកអ្នកក្រោកឡើង”។ ពេលនោះ ពួកគេក៏ក្រោកឡើងភ្លាម។ បន្ទូលរបស់ទ្រង់ គឺជាការពិត ដែលវានឹងកើតឡើងយ៉ាងពិតប្រាកដដោយចៀសមិនផុត។ ហើយអំណាចគ្រប់គ្រងនៅថ្ងៃបរលោក គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់ ខណៈដែលម៉ាឡាអ៊ីកាត់អ៊ីស្រហ្វេលផ្លុំត្រែជាលើកទីពីរ។ ទ្រង់ជាអ្នកដឹងបំផុតនូវអ្វីដែលមានវត្តមាន និងអ្វីដែលអវត្តមាន។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើតនិងការចាត់ចែងរបស់ទ្រង់។ ទ្រង់មហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ មិនថាប្រការដែលលាក់កំបាំង និងប្រការដែលលាតត្រដាងនោះទេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الداعية إلى الله تعالى ليس مسؤولًا عن محاسبة أحد، بل هو مسؤول عن التبليغ والتذكير.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺពុំទទួលខុសត្រូវលើការជំនុំជម្រះលើបុគ្គលម្នាក់នោះទេ ផ្ទុយទៅវិញ រូបគេគ្រាន់តែជាអ្នកទទួលខុសត្រូវចំពោះការផ្សព្វផ្សាយនិងការក្រើនរំលឹកប៉ុណ្ណោះ។

• الوعظ من أعظم وسائل إيقاظ الغافلين والمستكبرين.
• ការផ្ដល់ដំបូន្មានស្ថិតនៅក្នុងចំណោមមធ្យោបាយដ៏ចម្បងនៃការដាស់រំលឹកអ្នកដែលធ្វេសប្រហែស និងអ្នកដែលមានភាពអំនួតក្អេងក្អាង។

• من دلائل التوحيد: أن من لا يملك نفعًا ولا ضرًّا ولا تصرفًا، هو بالضرورة لا يستحق أن يكون إلهًا معبودًا.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ(ឯកទេពនិយម)នោះ គឺអ្នកដែលមិនអាចផ្ដល់ផលប្រយោជន៍ឬមិនអាចផ្តល់គ្រោះថ្នាក់ ឬចាត់ចែងកិច្ចការអ្វីមួយនោះ ពិតប្រាកដណាស់ រូបគេក៏ពុំសាកសមក្លាយជាព្រះដែលត្រូវគេគោរពសក្ការៈនោះដែរ។

 
ترجمة معاني آية: (73) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق