ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (98) سورة: الأنعام
وَهُوَ ٱلَّذِيٓ أَنشَأَكُم مِّن نَّفۡسٖ وَٰحِدَةٖ فَمُسۡتَقَرّٞ وَمُسۡتَوۡدَعٞۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَفۡقَهُونَ
ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្សតែមួយ គឺឪពុករបស់ពួកអ្នក ព្យាការីអាហ្ទាំ។ ហើយជាការពិតណាស់ ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដោយការបង្កើតឪពុករបស់ពួកអ្នកអំពីដី។ បន្ទាប់មក ទ្រង់បានបង្កើតពួកអ្នកចេញអំពីគេ(អាហ្ទាំ)។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវកន្លែងស្នាក់នៅដែលពួកអ្នកស្នាក់នៅក្នុងវា ដូចជាស្បូនម្ដាយរបស់ពួកអ្នក និងកន្លែងផ្ទុកដែលគេផ្ទុកពួកអ្នកនៅកន្លែងនោះ ដូចជាក្នុងឆ្អឹងខ្នងឪពុករបស់ពួកអ្នក។ ជាការពិតណាស់ យើងបានបកស្រាយបញ្ជាក់នូវបណ្ដាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលយល់ពីបន្ទូលរបស់អល់ឡោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الاستدلال ببرهان الخلق والرزق (تخليق النبات ونموه وتحول شكله وحجمه ونزول المطر) وببرهان الحركة (حركة الأفلاك وانتظام سيرها وانضباطها)؛ وكلاهما ظاهر مشاهَد - على انفراد الله سبحانه وتعالى بالربوبية واستحقاق الألوهية.
• ការលើកជាភស្តុតាងនៃការបង្កើត និងការផ្តល់លាភសក្ការៈ (ការបង្កើត និងការលូតលាស់របស់រុក្ខជាតិ ការផ្លាស់ប្តូររូបរាងរបស់វា ទំហំរបស់វា និងការបញ្ចុះទឹកភ្លៀង) និងភស្តុតាងនៃការធ្វើចលនា(ចលនានៃភព និងការធ្វើគោចររបស់វាតាមក្រឹតក្រមជាក់លាក់) ទាំងពីរនេះគឺជាភស្តុតាងជាក់ស្តែងដែលបញ្ជាក់ទៅលើភាពជាព្រះជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់ក្នុងការបង្កើតនិងសាកសមបំផុតត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់។

• بيان ضلال وسخف عقول المشركين في عبادتهم للجن.
• បញ្ជាក់អំពីភាពវង្វេងនិងភាពមិនសមហេតុផលនៃគំនិតរបស់ពួកមុស្ហរីគីននៅក្នុងការគោរពសក្ការៈរបស់ពួកគេចំពោះពួកជិន។

 
ترجمة معاني آية: (98) سورة: الأنعام
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق