ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (138) سورة: الأعراف
وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتَوۡاْ عَلَىٰ قَوۡمٖ يَعۡكُفُونَ عَلَىٰٓ أَصۡنَامٖ لَّهُمۡۚ قَالُواْ يَٰمُوسَى ٱجۡعَل لَّنَآ إِلَٰهٗا كَمَا لَهُمۡ ءَالِهَةٞۚ قَالَ إِنَّكُمۡ قَوۡمٞ تَجۡهَلُونَ
ហើយយើងបានចម្លងអម្បូរអ៊ីស្រាអែលឲ្យឆ្លងផុតសមុទ្រនៅពេលដែលព្យាការីមូសាបានយកដំបងរបស់គាត់វាយទៅលើទឹកសមុទ្រហើយវាក៏បែកចេញពីគ្នា។ ពេលនោះ ពួកគេក៏បានឆ្លងកាត់ក្រុមមួយដែលកំពុងតែគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេផ្សេងពីអល់ឡោះ។ ខណៈនោះ អម្បូរអ៊ីស្រាអែលក៏បានពោលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! សូមអ្នកធ្វើរូបបដិមាមួយឲ្យពួកយើងគោរពសក្ការៈដូចដែលពួកទាំងនោះមានរូបបដិមាសម្រាប់គោរពសក្ការៈផ្សេងពីអល់ឡោះដែរផងចុះ។ ព្យាការីមូសាក៏បានតបទៅកាន់ពួកគេវិញថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ពួកអ្នកគឺជាក្រុមដែលល្ងង់ខ្លៅមិនដឹងពីអ្វីដែលចាំបាច់ត្រូវធ្វើចំពោះអល់ឡោះ ដូចជាកាលើកតម្កើងចំពោះទ្រង់ និងការគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និង(ល្ងង់ខ្លៅមិនដឹងថា)អ្វីដែលមិនសាកសមនឹងទ្រង់ ដូចជាការធ្វើស្ហ៊ីរិក(ពហុទេពនិយម) និងការគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• تؤكد الأحداث أن بني إسرائيل كانوا ينتقلون من ضلالة إلى أخرى على الرغم من وجود نبي الله موسى بينهم.
• បញ្ជាក់ពីហេតុការណ៍មួយចំនួនដែលថា ពិតណាស់ អម្បូរអ៊ីស្រាអែលបានផ្លាស់ប្តូពីការវង្វេងមួយទៅកាន់ការវង្វេងមួយផ្សេងទៀត បើទោះបីជាមានព្យាការីរបស់អល់ឡោះ គឺព្យាការីមូសា នៅជាមួយពួកគេក្តី។

• من مظاهر خذلان الأمة أن تُحَسِّن القبيح، وتُقَبِّح الحسن بمجرد الرأي والأهواء.
• ក្នុងចំណោមមូលហេតុចម្បងដែលធ្វើឲ្យប្រជាជាតិទទួលបរាជ័យនោះ គឺការដែលគេកែឆ្នៃប្រការអាក្រក់ឲ្យក្លាយជាល្អ និងធ្វើប្រការល្អឲ្យទៅជាប្រការអាក្រក់ទៅតាមការយល់ឃើញ និងទៅតាមទំនើងចិត្តរបស់គេ។

• إصلاح الأمة وإغلاق أبواب الفساد هدف سام للأنبياء والدعاة.
• ភាពសុខដុមនៃប្រជាជាតិនិងការបិទច្រកផ្លូវនៃអំពើអាក្រក់ គឺជាគោលបំណងចម្បងសម្រាប់បណ្តាព្យាការី និងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះទាំងឡាយ។

• قضى الله تعالى ألا يراه أحد من خلقه في الدنيا، وسوف يكرم من يحب من عباده برؤيته في الآخرة.
• អល់ឡោះជាម្ចាស់ទ្រង់បានកំណត់ថា គ្មាននរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់អាចមើលឃើញទ្រង់បានឡើយនៅក្នុងលោកិយនេះ ហើយទ្រង់នឹងលើកតម្កើងខ្ញុំបម្រើរបស់ទ្រង់ទាំងឡាយណាដែលទ្រង់ស្រឡាញ់ឲ្យពួកគេអាចមើលឃើញទ្រង់នៅថ្ងៃបរលោក(គឺអ្នកចូលឋានសួគ៌)។

 
ترجمة معاني آية: (138) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق