ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (144) سورة: الأعراف
قَالَ يَٰمُوسَىٰٓ إِنِّي ٱصۡطَفَيۡتُكَ عَلَى ٱلنَّاسِ بِرِسَٰلَٰتِي وَبِكَلَٰمِي فَخُذۡ مَآ ءَاتَيۡتُكَ وَكُن مِّنَ ٱلشَّٰكِرِينَ
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នក និងបានលើកតម្កើងអ្នកជាពិសេសលើសមនុស្សលោកទាំងឡាយ តាមរយៈសាររបស់យើង ខណៈដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយយើងបានលើកតម្កើងអ្នកជាពិសេសដោយការមានបន្ទូលរបស់យើង(ដោយផ្ទាល់)ទៅកាន់អ្នកដោយគ្មានរបាំង។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណអល់ឡោះចំពោះការប្រទានដ៏ធំធេងនេះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• على العبد أن يكون من المُظْهِرين لإحسان الله وفضله عليه، فإن الشكر مقرون بالمزيد.
• ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវបង្ហាញឲ្យឃើញពីភាពសប្បុរសរបស់អល់ឡោះ និងការប្រោសប្រទានរបស់ទ្រង់ចំពោះរូបគេ ពីព្រោះការថ្លែងអំណរគុណឬដឹងគុណចំពោះអល់ឡោះ គឺនឹងទទួលបាននូវការបន្ថែមអ្វីដែលល្អៗថែមទៀត។

• على العبد الأخذ بالأحسن في الأقوال والأفعال.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះត្រូវប្រកាន់ខ្ជាប់នូវពាក្យសម្តីល្អ និងទង្វើល្អជានិច្ច។

• يجب تلقي الشريعة بحزم وجد وعزم على الطاعة وتنفيذ ما ورد فيها من الصلاح والإصلاح ومنع الفساد والإفساد.
• ចាំបាច់ត្រូវទទួលយកក្បួនច្បាប់ឥស្លាម(ដែលបានដាក់មក)ដោយម៉ឺងម៉ាត់បំផុត ហើយប្តេជ្ញាចិត្តលើការគោរពប្រតិបត្តិអល់ឡោះ និងត្រូវអនុវត្តនូវអ្វីដែលមាននៅក្នុងវាអំពីប្រការល្អ និងការប្រើគ្នាឲ្យធ្វើអំពើល្អ ព្រមទាំងហាមឃាត់ពីទង្វើអាក្រក់និងការបង្កវិនាសកម្ម។

• على العبد إذا أخطأ أو قصَّر في حق ربه أن يعترف بعظيم الجُرْم الذي أقدم عليه، وأنه لا ملجأ من الله في إقالة عثرته إلا إليه.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះ នៅពេលដែលខ្លួនធ្វើខុសឬធ្វេសប្រហែសក្នុងការអនុវត្តបទបញ្ជាម្ចាស់របស់ពួកគេ គឺត្រូវទទួលស្គាល់កំហុសដ៏ធ្ងន់ធ្ងរដែលខ្លួនបានសាងនោះ ព្រោះថា គ្មានកន្លែងជ្រកកោនពីអល់ឡោះចំពោះការថ្លោះធ្លោយរបស់គេចំពោះកាតព្វកិច្ចរបស់ទ្រង់ ក្រៅពីការវិលត្រឡប់ទៅកាន់ទ្រង់នោះឡើយ។

 
ترجمة معاني آية: (144) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق