ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (167) سورة: الأعراف
وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمٞ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះទ្រង់បានប្រកាសនូវដំណឹងយ៉ាងច្បាស់លាស់មួយដែលគ្មានការសង្ស័យឡើយនៅក្នុងវាថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកយូដានូវអ្នកដែលធ្វើឲ្យពួកគេអាប់ឱន ជាទណ្ឌកម្មចំពោះពួកគេនៅក្នុងជីវិតលោកិយរបស់ពួកគេរហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុតចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងទ្រង់ រហូតដល់ទ្រង់អាចនឹងដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនៅក្នុងលោកិយនេះ។ ហើយពិតណាស់ ទ្រង់គឺជាម្ចាស់ដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពទោសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• إذا نزل عذاب الله على قوم بسبب ذنوبهم ينجو منه من كانوا يأمرون بالمعروف وينهون عن المنكر فيهم.
• នៅពេលដែលអល់ឡោះទ្រង់ដាក់ទណ្ឌកម្មទៅលើក្រុមណាមួយដោយសារតែបាបកម្មរបស់ពួកគេនោះ ទ្រង់នឹងសង្គ្រោះអ្នកទាំងឡាយណាដែលបានប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ក្នុងចំណោមពួកគេចេញពីទណ្ឌកម្មនោះ។

• يجب الحذر من عذاب الله؛ فإنه قد يكون رهيبًا في الدنيا، كما فعل سبحانه بطائفة من بني إسرائيل حين مَسَخَهم قردة بسبب تمردهم.
• ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ ព្រោះវាអាចកើតឡើងភ្លាមៗគួរឲ្យខ្លាចរអានៅក្នុងលោកិយនេះតែម្តង ដូចដែលទ្រង់បានដាក់ទៅលើក្រុមមួយក្នុងចំណោមអម្បូរអ៊ីស្រាអែល ដោយទ្រង់បានធ្វើឲ្យពួកគេក្លាយទៅជាសត្វស្វាដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ។

• نعيم الدنيا مهما بدا أنه عظيم فإنه قليل تافه بجانب نعيم الآخرة الدائم.
• អល់ឡោះជាម្ចាស់ទ្រង់បានកំណត់ឲ្យអម្បូរអ៊ីស្រាអែលទទួលនូវភាពអាប់ឱននិងភាពក្រខ្សត់ ដោយទ្រង់បានកំណត់នៅរាល់ៗជំនាន់នៃពូកគេ គឺតែងតែមានអ្នកទទួលរងនូវទណ្ឌកម្មដោយសារតែការប្រព្រឹត្តអយុត្តិធម៌ និងការបំពានរបស់ពួកគេ។

• أفضل أعمال العبد بعد الإيمان إقامة الصلاة؛ لأنها عمود الأمر.
• ឧបការគុណនៅក្នុងលោកិយនេះ បើទោះបីជាមើលទៅឃើញថាធំធេង និងអស្ចារ្យយ៉ាងណាក៏ដោយ ក៏វាតិចតួចបំផុតបើប្រៀបធៀបនឹងឧបការគុណនាថ្ងៃបរលោកដ៏អមតៈនោះ។

 
ترجمة معاني آية: (167) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق