ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (193) سورة: الأعراف
وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ
ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីរូបបដិមានានាដែលពួកអ្នកយកវាធ្វើជាព្រះក្រៅពីអល់ឡោះទាំងនោះឲ្យចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនអាចឆ្លើយតបនឹងពួកអ្នកបានឡើយនូវអ្វីដែលពួកអ្នកបានបួងសួងសុំពីពួកវានោះ ហើយពួកវាក៏មិនអាចធ្វើតាមពួកអ្នកបានដែរ។ វាដូចតែគ្នាទេចំពោះពួកវា ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា ឬក៏ពួកអ្នកនៅស្ងៀមក៏ដោយ ពីព្រោះពួកវាគ្រាន់តែជាដុំថ្ម ជារបស់ដែលគ្មានវិញ្ញាណដែលមិនអាចស្តាប់លឺ និងមិនអាចនិយាយបានប៉ុណ្ណោះ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• في الآيات بيان جهل من يقصد النبي صلى الله عليه وسلم ويدعوه لحصول نفع أو دفع ضر؛ لأن النفع إنما يحصل من قِبَلِ ما أرسل به من البشارة والنذارة.
• បណ្តាវាក្យខណ្ឌទាំងនេះបង្ហាញពីភាពល្ងង់ខ្លៅរបស់ជនដែលមករកព្យាការីមូហាំម៉ាត់ ហើយសុំពីរូបលោកដើម្បីផ្តល់ឲ្យជួយផ្តល់ផលប្រយោជន៍ ឬការពារពីគ្រោះថ្នាក់ ពីព្រោះផលប្រយោជន៍នោះ តាមពិតគឺកើតឡើងពីអ្វីដែលគេបញ្ជូនលោកមកនៃការផ្តល់ដំណឹងរីករាយ ឬការព្រមានបន្លាចប៉ុណ្ណោះ។

• جعل الله بمنَّته من نوع الرجل زوجه؛ ليألفها ولا يجفو قربها ويأنس بها؛ لتتحقق الحكمة الإلهية في التناسل.
• ដោយការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ ទ្រង់បានបង្កើតចេញពីបុរសនោះនូវភរិយារបស់គេដើម្បីឲ្យគេមានក្តីស្រឡាញ់ចំពោះនាង មិនមានភាពសោះកក្រោះពេលនៅក្បែរនាង និងមានភាពរីករាយជាមួយនាង ដើម្បីបញ្ជាក់ពីបុព្វហេតុរបស់ព្រះជាម្ចាស់ចំពោះការបង្កើតសម្ព័ន្ធមេត្រីភាព(រវាងប្តីប្រពន្ធ)។

• لا يليق بالأفضل الأكمل الأشرف من المخلوقات وهو الإنسان أن يشتغل بعبادة الأخس والأرذل من الحجارة والخشب وغيرها من الآلهة الباطلة.
• ម៉ាខ្លូករបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានបង្កើតមកមានលក្ខណៈពេញលេញនិងខ្ពង់ខ្ពស់ ពោលគឺមនុស្សលោកនេះ មិនគួរណាក្នុងការមករវល់ជាមួយនឹងការគោរពបូជាទៅចំពោះដុំថ្ម ឬដើមឈើដែលអន់ទាបជាដើមដែលជាព្រះក្លែងក្លាយនោះទេ។

• ចាំបាច់លើខ្ញុំបម្រើអល់ឡោះ នៅពេលដែលមានការញុះញង់មិនល្អពីសំណាក់ស្ហៃតន ដូចជាវាជម្រុញឲ្យធ្វើប្រការដែលគេហាមឃាត់ ឬញុះញង់ឲ្យបោះបង់ចោលប្រការដែលជាកាតព្វកិច្ចជាដើមនោះ ត្រូវសុំការអភ័យទោសពីអល់ឡោះជាម្ចាស់ ហើយទទួលស្គាល់នូវអ្វីដែលគេធ្វេសប្រហែសដោយការសារភាពកំហុសមួយដ៏ត្រឹមត្រូវ ព្រមទាំងសាងនូវទង្វើកុសលនានាដើម្បីឲ្យអំពើល្អនោះលុបលាងនូវទង្វើបាបកម្មដែលខ្លួនបានសាង។

 
ترجمة معاني آية: (193) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق