ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (3) سورة: الأعراف
ٱتَّبِعُواْ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡ وَلَا تَتَّبِعُواْ مِن دُونِهِۦٓ أَوۡلِيَآءَۗ قَلِيلٗا مَّا تَذَكَّرُونَ
ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ប្រតិបត្តិតាមគម្ពីរ(គួរអាន)ដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឲ្យពួកអ្នក និងប្រតិបត្តិតាមមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំដើរតាមទំនើងចិត្តរបស់ជនទាំងឡាយដែលពួកអ្នកឃើញថាពួកគេគឺមេដឹកនាំរបស់ស្ហៃតន ឬជាមេដឹកនាំដែលអាក្រក់ ដោយពួកអ្នកយកពួកគេធ្វើជាមេដឹកនាំដោយបោះបង់ចោល(មិនអនុវត្តន៍)នូវអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះមកឲ្យពួកអ្នកដើម្បីបំពេញតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលពួកអ្នកចងចាំ គឺតិចតួចបំផុត។ ប្រសិនបើពួកអ្នកចងចាំនោះ ប្រាកដជាពួកអ្នកនឹងមិនទទួលឥទ្ធិពលពីអ្វីផ្សេងក្រៅសេចក្តីពិតនោះឡើយ ហើយពួកអ្នកនឹងដើរតាមអ្វីដែលអ្នកនាំសាររបស់ពួកអ្នកបាននាំមក និងអនុវត្តន៍តាមវា ព្រមទាំងបោះបង់ចោលអ្វីដែលផ្សេងពីវាជាមិនខាន។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• من مقاصد إنزال القرآن الإنذار للكافرين والمعاندين، والتذكير للمؤمنين.
• ក្នុងចំណោមគោលបំណងនៃការបញ្ចុះគម្ពីរគួរអាននោះ គឺដើម្បីដាស់តឿនព្រមានដល់ពួកប្រឆាំងនិងពួកដែលចចេសរឹងរូស ហើយជាការដាស់រំលឹកដល់បណ្តាអ្នកដែលមានជំនឿ។

• أنزل الله القرآن إلى المؤمنين ليتبعوه ويعملوا به، فإن فعلوا ذلك كملت تربيتهم، وتمت عليهم النعمة، وهُدُوا لأحسن الأعمال والأخلاق.
• អល់ឡោះបានបញ្ចុះគម្ពីរគួរអានទៅកាន់បណ្តាអ្នកដែលមានជំនឿដើម្បីឲ្យពួកគេដើរតាម និងអនុវត្តតាមវា។ ប្រសិនបើពួកគេធ្វើដូច្នោះ ការអប់រំរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ ហើយឧបការគុណ(របស់អល់ឡោះ)ចំពោះពួកគេក៏បានពេញលេញនោះដែរ ហើយពួកគេត្រូវបានគេចង្អុលបង្ហាញទៅកាន់ទង្វើល្អ និងអត្តចរិតប្រសើរថ្លៃថ្លា។

• الوزن يوم القيامة لأعمال العباد يكون بالعدل والقسط الذي لا جَوْر فيه ولا ظلم بوجه.
• ការថ្លឹងទង្វើរបស់ខ្ញុំបម្រើអល់ឡោះនៅថ្ងៃបរលោក គឺមានភាពយុត្តិធម៌ និងស្មើភាពបំផុត ដោយគ្មានភាពលម្អៀង ឬភាពអយុត្តិធម៌ណាមួយឡើយ។

• هَيَّأ الله الأرض لانتفاع البشر بها، بحيث يتمكَّنون من البناء عليها وحَرْثها، واستخراج ما في باطنها للانتفاع به.
• អល់ឡោះបានបង្កើតភពផែនដីនេះសម្រាប់ឲ្យមនុស្សលោកទាំងឡាយទាញយកផលប្រយោជន៍អំពីវា ដោយពួកគេអាចធ្វើការសាងសង់សំណង់ផ្សេងៗនៅលើវា និងបញ្ចេញពីក្នុងដីនូវអ្វីដែលគេអាចទាញយកផលប្រយោជន៍ពីវាបាន។

 
ترجمة معاني آية: (3) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق