ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (81) سورة: الأعراف
إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ
ពិតប្រាកដណាស់ ពួកអ្នកពិតជាបានយកបុរសទាំងឡាយមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រីដែលពួកនាងត្រូវបានគេបង្កើតមកដើម្បីបំពេញវា។ ទង្វើដែលពួកអ្នកបានប្រព្រឹត្តនេះ វាមិនស្របទៅនឹងសតិបញ្ញា ភស្តុតាង(ដែលមានពីមុន) និងធម្មជាតិ(របស់មនុស្ស ឬសត្វ)ដែលអល់ឡោះបានបង្កើតមកនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយពួកអ្នកបានចេញផុតពីព្រំដែននៃសមភាពរបស់មនុស្សជាតិ ដើរផ្ទុយពីសតិបញ្ញាដ៏ស្អាតស្អំ និងធាតុដើមដ៏ថ្លៃថ្នូរដែលអល់ឡោះបានបង្កើតមក។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• الاستكبار يتولد غالبًا من كثرة المال والجاه، وقلة المال والجاه تحمل على الإيمان والتصديق والانقياد غالبًا.
• ជាធម្មតា ភាពអំណួតក្អេងក្អាង គឺកើតចេញពីការមានទ្រព្យសម្បត្តិស្តុកស្តម្ភនិងការមានឋានៈខ្ពង់ខ្ពស់ ហើយជាទូទៅ ការមានទ្រព្យសម្បត្តិតិចនិងមិនសូវមានឋានៈខ្ពង់ខ្ពស់ គឺជាកត្តាធ្វើឲ្យរូបគេមានជំនឿ ជឿជាក់ និងប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់។

• جواز البناء الرفيع كالقصور ونحوها؛ لأن من آثار النعمة: البناء الحسن مع شكر المنعم.
• អនុញ្ញាតឲ្យសាងសង់សំណង់ខ្ពស់ៗដូចជាវិមាន ឬប្រាសាទជាដើម ពីព្រោះក្នុងចំណោមការបង្ហាញពីស្លាកស្នាមនៃឧបការគុណដែលអល់ឡោះប្រទានដល់គេនោះ គឺការសាងសង់សំណង់ដែលល្អដោយភ្ជាប់ជាមួយនឹងការដឹងគុណអល់ឡោះចំពោះឧបការគុណនោះ។

• الغالب في دعوة الأنبياء أن يبادر الضعفاء والفقراء إلى الإصغاء لكلمة الحق التي جاؤوا بها، وأما السادة والزعماء فيتمردون ويستعلون عليها.
ជាទូទៅ ក្នុងការអំពាវនាវរបស់បណ្តាព្យាការីទាំងឡាយ អ្នកដែលរួសរាន់ក្នុងការស្តាប់និងទទួលយកសេចក្តីពិតដែលពួកគាត់បាននាំមកនោះ គឺអ្នកទន់ខ្សោយនិងអ្នកក្រីក្រ។ ចំណែកឯពួកមេដឹកនាំ និងអ្នកដែលមានឋានៈខ្ពង់ខ្ពស់វិញ ពួកគេតែងតែរឹងរូសនិងមានភាពក្រអឺតក្រទមមិនទទួលយកវានោះទេ។

• قد يعم عذاب الله المجتمع كله إذا كثر فيه الخَبَث، وعُدم فيه الإنكار.
• ជាការពិតណាស់ ទណ្ឌកម្មរបស់អល់ឡោះនឹងធ្លាក់ទៅលើមនុស្សទាំងអស់នៅក្នុងសង្គមនោះ ប្រសិនបើប្រការអាក្រក់មានច្រើន ហើយគ្មានអ្នកដែលហាមឃាត់។

 
ترجمة معاني آية: (81) سورة: الأعراف
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق