ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (46) سورة: الأنفال
وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَٰزَعُواْ فَتَفۡشَلُواْ وَتَذۡهَبَ رِيحُكُمۡۖ وَٱصۡبِرُوٓاْۚ إِنَّ ٱللَّهَ مَعَ ٱلصَّٰبِرِينَ
ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងគោរពប្រតិបត្តិចំពោះអ្នកនាំសាររបស់ទ្រង់ ទាំងពាក្យសម្តី កាយវិការ និងគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក ហើយចួរពួកអ្នកកុំមានទស្សនៈខ្វែងគ្នាឲ្យសោះ។ ជាការពិតណាស់ ការខ្វែងយោបល់គ្នារបស់ពួកអ្នកនោះ គឺជាមូលហេតុមួយដែលនាំឲ្យពួកអ្នកមានភាពទន់ខ្សោយ និងកំសាក ហើយធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លារបស់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់នៅពេលដែលជួបនឹងសត្រូវរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលអត់ធ្មត់តាមរយៈការជួយនិងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ ជាការពិតណាស់ រូបគេនឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• البَطَر مرض خطير ينْخَرُ في تكوين شخصية الإنسان، ويُعَجِّل في تدمير كيان صاحبه.
• ភាពក្រអឺតក្រទម គឺជាជំងឺដ៏គ្រោះថ្នាក់មួយដែលបំផ្លាញបុគ្គលិកលក្ខណៈរបស់មនុស្ស។

• الصبر يعين على تحمل الشدائد والمصاعب، وللصبر منفعة إلهية، وهي إعانة الله لمن صبر امتثالًا لأمره، وهذا مشاهد في تصرفات الحياة.
• ការអត់ធ្មត់ គឺជួយឲ្យគេអាចទ្រាំទ្រនូវភាពតានតឹង និងការលំបាកនានា។ ហើយក្នុងចំណោមផលប្រយោជន៍នៃការអត់ធ្មត់នេះដែរ គឺទទួលបាននូវការជួយពីអល់ឡោះចំពោះអ្នកដែលមានការអត់ធ្មត់ក្នុងការអនុវត្តតាមនូវបទបញ្ជារបស់ទ្រង់ ហើយនេះគឺជាភាពជាក់ស្តែងដែលគេអាចមើលឃើញក្នុងជីវិតរបស់គេ។

• التنازع والاختلاف من أسباب انقسام الأمة، وإنذار بالهزيمة والتراجع، وذهاب القوة والنصر والدولة.
• ការឈ្លោះប្រកែកគ្នា និងការខ្វែងយោបល់គ្នា គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យប្រជាជាតិមានការបែកបាក់ ហើយវាជាសញ្ញាព្រមានពីការបរាជ័យ ធ្វើឲ្យបាត់បង់នូវភាពខ្លាំងក្លា បាត់បង់ការជួយ និងបាត់បង់ទឹកដី។

• الإيمان يوجب لصاحبه الإقدام على الأمور الهائلة التي لا يُقْدِم عليها الجيوش العظام.
• សេចក្តីជំនឿ គឺចាំបាច់លើគេត្រូវមានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាដែលរន្ធត់ និងតានតឹងបំផុតដែលមិនអាចយកឈ្នះបានដោយកម្លាំង។

 
ترجمة معاني آية: (46) سورة: الأنفال
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق