ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - فهرس التراجم


ترجمة معاني آية: (11) سورة: التوبة
فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ
ហើយប្រសិនបើពួកគេសារភាពកំហុសទៅកាន់អល់ឡោះពីការប្រឆាំងរបស់ពួកគេ និងបានពោលពាក្យសច្ចាទាំងពីរ(ស្ហាហាទះ) ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេបានក្លាយជាអ្នកមូស្លីមហើយ ហើយពួកគេគឺជាបងប្អូនរួមសាសនារបស់ពួកអ្នក។ ពួកគេមានសិទ្ធិដូចពួកអ្នក ហើយពួកគេក៏មានកាតព្វកិច្ច(ដែលត្រូវធ្វើ)ដូចពួកអ្នកដែរ ហើយគេមិនអនុញ្ញាតឲ្យពួកអ្នកសម្លាប់ពួកគេនោះទេ ពីព្រោះ (ការចូល)ឥស្លាមរបស់ពួកគេ គឺបានការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ពួកគេ។ ហើយយើងនឹងបញ្ជាក់ និងបកស្រាយបំភ្លឺនូវបណ្តាវាក្យខណ្ឌរបស់យើងសម្រាប់ក្រុមដែលយល់ដឹង ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវា និងអាចជួយផ្តល់ផលប្រយោជន៍ដល់អ្នកដទៃក្រៅពីពួកគេថែមទៀត។
التفاسير العربية:
من فوائد الآيات في هذه الصفحة:
• دلَّت الآيات على أن قتال المشركين الناكثين العهد كان لأسباب كثيرة، أهمها: نقضهم العهد.
• នៅបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ជាការពិតណាស់ ការប្រយុទ្ធនឹងពួកមុស្ហរីគីនដែលរំលាយកិច្ចព្រមព្រៀង គឺមានមូលហេតុជាច្រើន ដែលមូលហេតុសំខាន់ជាងគេនោះ គឺដោយសារតែពួកគេបានក្បត់កិច្ចព្រមព្រៀង។

• في الآيات دليل على أن من امتنع من أداء الصلاة أو الزكاة فإنه يُقاتَل حتى يؤديهما، كما فعل أبو بكر رضي الله عنه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ ជាភស្តុតាងបង្ហាញថា ពិតណាស់ ជនណាដែលរារាំងមិនព្រមប្រតិបត្តិសឡាត ឬមិនព្រមបរិច្ចាគហ្សាកាត់ទេនោះ គឺត្រូវប្រយុទ្ធប្រឆាំងនឹងពួកគេរហូតទាល់តែគេព្រមអនុវត្តវាវិញ ដូចដែលអាហ្ពូហ្ពាកើរ បានធ្វើ។

• استدل بعض العلماء بقوله تعالى:﴿وَطَعَنُوا فِي دِينِكُمْ﴾ على وجوب قتل كل من طعن في الدّين عامدًا مستهزئًا به.
• សាសនវិទូឥស្លាមមួយចំនួនបានយកបន្ទូលរបស់អល់ឡោះ “ពួកគេបានវាយប្រហារលើសាសនារបស់ពួកអ្នក” ធ្វើជាភស្តុតាងបញ្ជាក់ថា ពិតណាស់ ចាំបាច់ត្រូវសម្លាប់អ្នកដែលវាយប្រហារសាសនាឥស្លាមដោយចេតនា សើចចំអក និងមើលស្រាលចំពោះសាសនាឥស្លាម ក្រោយពីឲ្យពួកគេទទួលសារភាពកំហុស។

• في الآيات دلالة على أن المؤمن الذي يخشى الله وحده يجب أن يكون أشجع الناس وأجرأهم على القتال.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរបង្ហាញថា ជាការពិតណាស់ ចាំបាច់លើអ្នកមានជំនឿដែលគោរពកោតខ្លាចអល់ឡោះជាម្ចាស់តែមួយគត់នោះត្រូវតែជាមនុស្សដែលមានភាពក្លាហាន និងមានភាពអង់អាចក្នុងការប្រយុទ្ធ។

 
ترجمة معاني آية: (11) سورة: التوبة
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية للمختصر في تفسير القرآن الكريم - فهرس التراجم

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

إغلاق