للإطلاع على الموقع بحلته الجديدة

ترجمة معاني القرآن الكريم - الترجمة الخميرية - مركز رواد الترجمة * - فهرس التراجم


ترجمة معاني سورة: الأحزاب   آية:
۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمٗا
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចមិនរួមមេត្រីជាមួយភរិយារូបណាដែលអ្នកប្រាថ្នាក្នុងចំណោមពួកនាង និងអាចរួមមេត្រីជាមួយភរិយាណាដែលអ្នកប្រាថ្នា។ ហើយចំពោះភរិយាណាដែលអ្នកមានបំណងត្រឡប់(ទៅរួមមេត្រីជាមួយ)ក្នុងចំណោមភរិយាដែលអ្នកបានដកខ្លួនចេញ(មិនរួមមេត្រីជាមួយ) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នក(ក្នុងការធ្វើដូច្នេះ)។ នោះគឺកៀកបំផុតក្នុងការដែលធ្វើឲ្យពួកនាងមានភាពរីករាយ និងមិនមានទុក្ខព្រួយ ព្រមទាំងធ្វើឱ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឱ្យពួកនាងគ្រប់គ្នា។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាខន្តីបំផុត។
التفاسير العربية:
لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٖ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ رَّقِيبٗا
គេមិនអនុញ្ញាតឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រៀបការជាមួយស្ត្រីផ្សេងបន្ទាប់ពីនេះឡើយ ហើយគេក៏មិនអនុញ្ញាតឱ្យអ្នកលែងលះពួកនាងដើម្បីរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះដែរ ទោះបីជាសម្រស់ស្រស់ស្អាតរបស់ពួកនាងធ្វើឱ្យអ្នកចាប់អារម្មណ៍ក៏ដោយ លើកលែងតែខ្ញុំបម្រើដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកឃ្លាំមើលលើរាល់អ្វីៗទាំងអស់។
التفاسير العربية:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعٗا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٖۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا
ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំចូលគេហដ្ឋានរបស់ព្យាការី លើកលែងតែគេអនុញ្ញាតឱ្យពួកអ្នកដើម្បីទៅទទួលទានអាហារប៉ុណ្ណោះដោយមិនត្រូវទៅអង្គុយរង់ចាំមុននោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលគេអញ្ជើញពួកអ្នក សូមពួកអ្នកចូលទៅចុះ។ ហើយបើកាលណាពួកអ្នកទទួលទានអាហាររួចរាល់ហើយនោះ សូមពួកអ្នកចាកចេញទៅ ហើយសូមកុំនៅបន្តនិយាយគ្នាលេង(បន្ទាប់ពីនោះ)ឱ្យសោះ។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺធ្វើឱ្យមានភាពទើសទាល់ដល់ព្យាការី ហើយគាត់មានការអៀនខ្មាសចំពោះពួកអ្នក។ ប៉ុន្តែអល់ឡោះទ្រង់មិនអៀនខ្មាសចំពោះរឿងត្រឹមត្រូវឡើយ។ ហើយនៅពេលដែលពួកអ្នកសុំរបស់របរណាមួយពីពួកនាង(ភរិយាព្យាការី) ចូរពួកអ្នកសុំពួកនាងពីក្រោយរបាំង។ នោះគឺជាការស្អាតស្អំបំផុតចំពោះចិត្តរបស់ពួកអ្នក និងចិត្តរបស់ពួកនាង។ ហើយមិនគប្បីឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការដែលពួកអ្នកធ្វើឱ្យមានការប៉ះពាល់ដល់អ្នកនាំសាររបស់អល់ឡោះ ហើយក៏មិនត្រូវរៀបការជាមួយនឹងភរិយាទាំងឡាយរបស់គាត់ក្រោយពីគាត់(បានស្លាប់)ជាដាច់ខាត។ ពិតប្រាកដណាស់ ការធ្វើដូច្នោះ គឺជារឿងមួយដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។
التفاسير العربية:
إِن تُبۡدُواْ شَيۡـًٔا أَوۡ تُخۡفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمٗا
ទោះបីជាពួកអ្នកលាតត្រដាងអ្វីមួយ ឬក៏ពួកអ្នកលាក់បាំងវាក៏ដោយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
التفاسير العربية:
 
ترجمة معاني سورة: الأحزاب
فهرس السور رقم الصفحة
 
ترجمة معاني القرآن الكريم - الترجمة الخميرية - مركز رواد الترجمة - فهرس التراجم

ترجمها فريق مركز رواد الترجمة بالتعاون مع جمعية الدعوة بالربوة وجمعية خدمة المحتوى الإسلامي باللغات وموقع IslamHouse.com.

إغلاق