Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা * - অনুবাদসমূহৰ সূচীপত্ৰ

XML CSV Excel API
Please review the Terms and Policies

অৰ্থানুবাদ ছুৰা: আল-বাক্বাৰাহ   আয়াত:
وَإِذۡ يَرۡفَعُ إِبۡرَٰهِـۧمُ ٱلۡقَوَاعِدَ مِنَ ٱلۡبَيۡتِ وَإِسۡمَٰعِيلُ رَبَّنَا تَقَبَّلۡ مِنَّآۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ
ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីព្រហ៊ីម និងអ៊ីស្មា-អ៊ីលបានតំឡើងគ្រឹះកាក់ហ្ពះ(ដោយបួងសួងសុំថា) ឱម្ចាស់របស់ ពួកយើងខ្ញុំ. សូមទ្រង់ទទួលយក(អំពើល្អនិងការបួងសួងសុំ)ពី យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង។
আৰবী তাফছীৰসমূহ:
رَبَّنَا وَٱجۡعَلۡنَا مُسۡلِمَيۡنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةٗ مُّسۡلِمَةٗ لَّكَ وَأَرِنَا مَنَاسِكَنَا وَتُبۡ عَلَيۡنَآۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ
ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យយើងទាំង ពីរនាក់ជាអ្នកប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ និងធ្វើឱ្យកូន ចៅរបស់យើងខ្ញុំជាក្រុមដែលប្រគល់ខ្លួន(ជាមូស្លីម)សម្រាប់ទ្រង់ ផង ព្រមទាំងបង្ហាញដល់យើងខ្ញុំនូវរបៀបគោរពសក្ការៈរបស់យើង ខ្ញុំ់ និងអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នក ទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។
আৰবী তাফছীৰসমূহ:
رَبَّنَا وَٱبۡعَثۡ فِيهِمۡ رَسُولٗا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِكَ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَيُزَكِّيهِمۡۖ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាតែងតាំងអ្នកនាំ សារម្នាក់អំពីពួកគេ(កូនចៅអ៊ីស្មាអ៊ីល)ឱ្យពួកគេផង ដើម្បីគាត់ នឹងសូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ ហើយបង្រៀនគម្ពីរ (គួរអាន) និងមាគ៌ារបស់គាត់ដល់ពួកគេ ហើយនិងដើម្បីជំរះ (បាបកម្ម)ពួកគេផង។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
আৰবী তাফছীৰসমূহ:
وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٰهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُۥۚ وَلَقَدِ ٱصۡطَفَيۡنَٰهُ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ
គ្មានអ្នកណាស្អប់ខ្ពើមសាសនារបស់អ៊ីព្រហ៊ីម(សាសនា អ៊ីស្លាម)ឡើយ លើកលែងតែអ្នកដែលល្ងង់ខ្លៅខ្លួនឯងប៉ុណ្ណោះ។ ហើយជាការពិតណាស់ យើងបានជ្រើសរើសអ៊ីព្រហ៊ីមនៅក្នុង លោកិយនេះ(ជាអ្នកនាំសារ) ហើយពិតប្រាកដណាស់ នៅថ្ងៃ បរលោកគេនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលត្រឹមត្រូវ។
আৰবী তাফছীৰসমূহ:
إِذۡ قَالَ لَهُۥ رَبُّهُۥٓ أَسۡلِمۡۖ قَالَ أَسۡلَمۡتُ لِرَبِّ ٱلۡعَٰلَمِينَ
-(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ៊ីព្រហ៊ីមបាន មានបន្ទូលទៅកាន់គាត់ថាៈចូរអ្នកប្រគល់ខ្លួន(មូស្លីម). គាត់ក៏ ឆ្លើយវិញថាៈ ខ្ញុំបានប្រគល់ខ្លួនខ្ញុំទៅចំពោះម្ចាស់នៃពិភពទាំងអស់។
আৰবী তাফছীৰসমূহ:
وَوَصَّىٰ بِهَآ إِبۡرَٰهِـۧمُ بَنِيهِ وَيَعۡقُوبُ يَٰبَنِيَّ إِنَّ ٱللَّهَ ٱصۡطَفَىٰ لَكُمُ ٱلدِّينَ فَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ
ហើយអ៊ីព្រហ៊ីមនិងយ៉ាក់កូបបានផ្ដាំផ្ញើកូនចៅរបស់ ពួកគាត់ចំពោះសាសនាអ៊ីស្លាមថាៈ ឱកូនចៅរបស់ខ្ញុំ. ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួក អ្នក។ ដូចេ្នះ ចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកកាន់ សាសនាអ៊ីស្លាម។
আৰবী তাফছীৰসমূহ:
أَمۡ كُنتُمۡ شُهَدَآءَ إِذۡ حَضَرَ يَعۡقُوبَ ٱلۡمَوۡتُ إِذۡ قَالَ لِبَنِيهِ مَا تَعۡبُدُونَ مِنۢ بَعۡدِيۖ قَالُواْ نَعۡبُدُ إِلَٰهَكَ وَإِلَٰهَ ءَابَآئِكَ إِبۡرَٰهِـۧمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ إِلَٰهٗا وَٰحِدٗا وَنَحۡنُ لَهُۥ مُسۡلِمُونَ
តើពួកអ្នក(យ៉ាហ៊ូទី)បានឃើញច្បាស់ឬទេ នៅពេល ដែលយ៉ាក់កូបហៀបនឹងស្លាប់? នៅពេលនោះគាត់បានសួរកូនចៅ របស់គាត់ថាៈ តើពួកអ្នកគោរពសក្ការៈអ្វីក្រោយពីឪពុកស្លាប់ទៅ? ពួកគេបានឆ្លើយថាៈ ពួកយើងគោរពសក្ការៈម្ចាស់តែមួយគត់ ដែល ជាម្ចាស់របស់លោកឪពុក និងជាម្ចាស់របស់ដូនតាលោកឪពុក ដូចជា អ៊ីព្រហ៊ីម និងអ៊ីស្មាអ៊ីល និងអ៊ីសហាក។ ហើយចំពោះទ្រង់តែមួយ គត់ដែលពួកយើងបានប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។
আৰবী তাফছীৰসমূহ:
تِلۡكَ أُمَّةٞ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ
ពួកគេទាំងនោះគឺជាប្រជាជាតិដែលបានកន្លងផុតទៅ ហើយ។ ពួកគេនឹងទទួលបាននូវអ្វីៗដែលពួកគេបានសាង ហើយ ពួកអ្នកនឹងទទួលបាននូវអ្វីៗដែលពួកអ្នកបានសាង។ ហើយពួកអ្នក នឹងមិនត្រូវគេសួរអំពីអី្វដែលពួកគេបានសាងនោះឡើយ។
আৰবী তাফছীৰসমূহ:
 
অৰ্থানুবাদ ছুৰা: আল-বাক্বাৰাহ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ - কম্বোডিয়ান মুছলিম সমাজ বিকাশ সংস্থা - অনুবাদসমূহৰ সূচীপত্ৰ

কম্বোডিয়ান ইছলামিক কমিউনিটি ডেভেলপমেণ্ট এছ’চিয়েচনৰ দ্বাৰা জাৰি কৰা।

বন্ধ