Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (89) ছুৰা: ইউছুফ
قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ
នៅពេលដែលព្យាការីយូសុះបានឮនូវពាក្យសម្តីរបស់ពួកគេ គាត់ក៏មានភាពទន់ភ្លន់ប្រកបដោយក្តីអាណិតអាសូរចំពោះពួកគេ ហើយគាត់ក៏បានណែនាំខ្លួនគាត់ឲ្យពួកគេបានស្គាល់ដោយគាត់បានពោលថាៈ តើពួកអ្នកពិតជាបានដឹងដែរឬទេនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេ ខណៈដែលពួកអ្នកជាអ្នកល្ងង់ខ្លៅមិនដឹងពីលទ្ធផលចុងក្រោយនៃអ្វីដែលពួកអ្នកបានធ្វើទៅលើគេទាំងពីរនោះ?
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• عظم معرفة يعقوب عليه السلام بالله حيث لم يتغير حسن ظنه رغم توالي المصائب ومرور السنين.
• ភាពធំធេងនៃការយល់ដឹងរបស់ព្យាការីយ៉ាក់កូបចំពោះអល់ឡោះជាម្ចាស់ ដោយគាត់មិនផ្លាស់ប្តូរ ឬប្រែប្រួលនូវការគិតស្មានល្អរបស់គាត់ចំពោះអល់ឡោះជាម្ចាស់នោះទេ ទោះបីជាគាត់ជួបប្រទះនូវគ្រោះ និងពេលវេលាកន្លងផុតទៅយូរយ៉ាងណាក៏ដោយ។

• من خلق المعتذر الصادق أن يطلب التوبة من الله، ويعترف على نفسه ويطلب الصفح ممن تضرر منه.
• ក្នុងចំណោមសីលធម៌នៃអ្នកសុំការអភ័យទោសកំហុសដ៏ពិតៗនោះ គឺគេត្រូវសុំការអភ័យទោសពីអល់ឡោះ ហើយទទួលស្គាល់ចំពោះកំហុសរបស់ខ្លួន ព្រមទាំងសុំការលើកលែងទោសពីអ្នកដែលគេធ្លាប់បានធ្វើទង្វើមិនគប្បីទៅលើ។

• بالتقوى والصبر تنال أعظم الدرجات في الدنيا وفي الآخرة.
• តាមរយៈការកោតខ្លាច និងការអត់ធ្មត់ គឺទទួលបាននូវឋានៈដ៏ខ្ពង់ខ្ពស់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

• قبول اعتذار المسيء وترك الانتقام، خاصة عند التمكن منه، وترك تأنيبه على ما سلف منه.
• ទទួលយកនូវការសុំទោសពីមនុស្សអាក្រក់ និងបោះបង់ចោលនូវការចងគុំនុំ សងសឹកគ្នា ជាពិសេសនៅពេលដែលគេអាចសងសឹកបាន ហើយបោះបង់ចោលការស្តីបន្ទោសចំពោះកំហុសកន្លងមក។

 
অৰ্থানুবাদ আয়াত: (89) ছুৰা: ইউছুফ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ