আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (16) ছুৰা: ছুৰা আল-কাহাফ
وَإِذِ ٱعۡتَزَلۡتُمُوهُمۡ وَمَا يَعۡبُدُونَ إِلَّا ٱللَّهَ فَأۡوُۥٓاْ إِلَى ٱلۡكَهۡفِ يَنشُرۡ لَكُمۡ رَبُّكُم مِّن رَّحۡمَتِهِۦ وَيُهَيِّئۡ لَكُم مِّنۡ أَمۡرِكُم مِّرۡفَقٗا
ហើយនៅពេលដែលពួកអ្នកបានដកខ្លួនចេញពីក្រុមរបស់ពួកអ្នក និងបានបោះបង់ចោលនូវអ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះ ដោយពួកអ្នកមិនគោរពសក្ការៈ(ចំពោះអ្នកផ្សេង) លើកលែងតែអល់ឡោះតែមួយគត់ហើយនោះ ដូច្នេះ ចូរពួកអ្នករត់គេចពីសាសនាដូនតារបស់ពួកអ្នកទៅជ្រកកោនក្នុងរូងភ្នំចុះ នោះម្ចាស់របស់ពួកអ្នកនឹងផ្ដល់ឲ្យពួកអ្នកនូវក្ដីមេត្តាករុណារបស់ទ្រង់ ដោយទ្រង់នឹងការពារនិងថែរក្សាពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ហើយទ្រង់នឹងផ្ដល់ភាពងាយស្រួលដល់ពួកអ្នកនូវរាល់កិច្ចការរបស់ពួកអ្នកនូវអ្វីដែលពួកអ្នកនឹងទទួលបានផលប្រយោជន៍ពីវា ជាការជំនួសដល់ពួកអុ្នកវិញចំពោះការរស់នៅ(ដោយភាពសុខស្រួល)របស់ពួកអ្នកជាមួយនឹងក្រុមរបស់ពួកអ្នក(ដែលជាពួកគ្មានជំនឿ)។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• من حكمة الله وقدرته أن قَلَّبهم على جنوبهم يمينًا وشمالًا بقدر ما لا تفسد الأرض أجسامهم، وهذا تعليم من الله لعباده.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះ និងអានុភាពរបស់ទ្រង់ គឺទ្រង់បានប្រែខ្លួនរបស់ពួកគេម្តងទៅខាងស្ដាំ និងម្តងទៅខាងឆ្វេង ដើម្បីកុំឲ្យដីបំផ្លាញរាងកាយរបស់ពួកគេ ហើយនេះគឺការបង្រៀនមួយពីអល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។

• جواز اتخاذ الكلاب للحاجة والصيد والحراسة.
• អនុញ្ញាតឲ្យចិញ្ចឹមឆ្កែសម្រាប់តម្រូវការចាំបាច់ ការប្រមាញ់ និងជាឆ្មាំយាម។

• انتفاع الإنسان بصحبة الأخيار ومخالطة الصالحين حتى لو كان أقل منهم منزلة، فقد حفظ ذكر الكلب لأنه صاحَبَ أهل الفضل.
• មនុស្សលោកគួរទាញយកផលប្រយោជន៍តាមរយៈការសពគប់មិត្តល្អៗ និងតាមរយៈការនៅជាមួយនឹងមនុស្សដែលល្អត្រឹមត្រូវ ទោះបីជាមនុស្សល្អទាំងនោះមានឋានៈទាបជាងពួកគេក៏ដោយ។ ពិតណាស់ អល់ឡោះបានរំលឹកអំពីសត្វឆ្កែ(នៅក្នុងវាក្យខណ្ឌខាងលើ) ដោយសារតែវានៅជាមួយមនុស្សល្អ។

• دلت الآيات على مشروعية الوكالة، وعلى حسن السياسة والتلطف في التعامل مع الناس.
• វាក្យខណ្ឌខាងលើជាភស្តុតាងបង្ហាញថា ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យប្រគល់សិទ្ធិអំណាចទៅឲ្យអ្នកដែលមានភាពវាងវៃ និងមានភាពទន់ភ្លន់នៅក្នុងការទំនាក់ទំនងជាមួយមនុស្ស។

 
অৰ্থানুবাদ আয়াত: (16) ছুৰা: ছুৰা আল-কাহাফ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - الترجمة الخميرية للمختصر في تفسير القرآن الكريم - অনুবাদসমূহৰ সূচীপত্ৰ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

বন্ধ