Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ ছুৰা: ত্বা-হা   আয়াত:

តហា

ছুৰাৰ উদ্দেশ্য:
السعادة باتباع هدى القرآن وحمل رسالته، والشقاء بمخالفته.
សុភមង្គល គឺការដើររតាមការចង្អុលបង្ហាញរបស់គម្ពីរគួរអាន និងការទទួលនូវសាររបស់វា ហើយភាពអពមង្គល គឺការប្រព្រឹត្តផ្ទុយពីគម្ពីគួរអាន។

طه
ត ហា (បានបកស្រាយរួចមកហើយនៅដើមដំបូងនៃជំពូកអាល់ហ្ពាក៏រ៉ោះ)។
আৰবী তাফছীৰসমূহ:
مَآ أَنزَلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ لِتَشۡقَىٰٓ
យើងមិនបានបញ្ចុះគម្ពីរគួអានមកឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើម្បីជាមូលហេតុធ្វើឲ្យអ្នកលំបាក និងសោកសៅទុក្ខព្រួយចំពោះការងាកចេញនៃក្រុមរបស់អ្នកអំពីការមានជំនឿនឹងអ្នកនោះឡើយ។
আৰবী তাফছীৰসমূহ:
إِلَّا تَذۡكِرَةٗ لِّمَن يَخۡشَىٰ
យើងមិនបានបញ្ចុះវា(គម្ពីរគួរអាន)ឡើយ លើកលែងតែដើម្បីឲ្យវាក្លាយជាការរំលឹកដល់អ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានចង្អុលបង្ហាញពួកគេឲ្យកោតខ្លាចទ្រង់ប៉ុណ្ណោះ។
আৰবী তাফছীৰসমূহ:
تَنزِيلٗا مِّمَّنۡ خَلَقَ ٱلۡأَرۡضَ وَٱلسَّمَٰوَٰتِ ٱلۡعُلَى
អ្នកដែលបញ្ចុះវានោះ គឺអល់ឡោះជាម្ចាស់ដែលទ្រង់ជាអ្នកបានបង្កើតផែនដី និងបានបង្កើតមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។ ពិតណាស់ វាគឺជាគម្ពីរគួរអានដ៏ធំធេង ពីព្រោះវាត្រូវបានបញ្ចុះពីម្ចាស់ដ៏មហាធំធេង។
আৰবী তাফছীৰসমূহ:
ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ
ម្ចាស់មហាសប្បុរស ទ្រង់គង់នៅលើអារ៉ស្ហដ៏ខ្ពង់ខ្ពស់ដែលសាកសមនឹងភាពឧត្តុង្គឧត្តម ខ្ពង់ខ្ពស់របស់ទ្រង់។
আৰবী তাফছীৰসমূহ:
لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَمَا تَحۡتَ ٱلثَّرَىٰ
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី ហើយនិងម៉ាខ្លូកទាំងឡាយដែលនៅក្រោមដី គឺជាកម្មសិទ្ធិរបស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង។
আৰবী তাফছীৰসমূহ:
وَإِن تَجۡهَرۡ بِٱلۡقَوۡلِ فَإِنَّهُۥ يَعۡلَمُ ٱلسِّرَّ وَأَخۡفَى
ហើយទោះបីជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចេញសំឡេង(ខ្លាំងៗ) ឬក៏អ្នកលាក់បាំង (មិនបញ្ចេញសម្លេងខ្លាំងៗ)ក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវរាល់ប្រការទាំងនោះ ហើយទ្រង់ដឹងការសម្ងាត់ និងអ្វីដែលជាប្រការអាថ៌កំបាំងទាំងឡាយ ដូចជាការគិត(របស់មនុស្ស)ជាដើម ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។
আৰবী তাফছীৰসমূহ:
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ
អល់ឡោះគឺជាម្ចាស់(តែមួយគត់)ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់តែមួយគត់ដែលមានព្រះនាមល្អប្រពៃ និងពេញលេញបំផុត។
আৰবী তাফছীৰসমূহ:
وَهَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ
ហើយជាការពិតណាស់ រឿងរ៉ាវរបស់ព្យាការីមូសា កូនប្រុសរបស់ អ៊ីមរ៉ន បានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)។
আৰবী তাফছীৰসমূহ:
إِذۡ رَءَا نَارٗا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدٗى
នៅពេលដែលគាត់(ព្យាការីមូសា)បានឃើញពន្លឺភ្លើងមួយនៅក្នុងការធ្វើដំណើររបស់គាត់ ហើយគាត់ក៏បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នកឈរនៅទីកន្លែងរបស់ពួកអ្នកនេះសិនចុះ។ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ។ សង្ឃឹមថា ខ្ញុំនឹងនាំយកភ្លើងមួយដុំនោះមកបង្កាត់ឲ្យពួកអ្នក ឬក៏ខ្ញុំអាចនឹងជួបនរណាម្នាក់ដែលនឹងចង្អុលបង្ហាញផ្លូវដល់ខ្ញុំ។
আৰবী তাফছীৰসমূহ:
فَلَمَّآ أَتَىٰهَا نُودِيَ يَٰمُوسَىٰٓ
ហើយនៅពេលដែលគាត់បានមកដល់ពន្លឺភ្លើងនោះ អល់ឡោះជាម្ចាស់ក៏បានហៅគាត់ ដោយបន្ទូលរបស់ទ្រង់ថាៈ ឱមូសា!
আৰবী তাফছীৰসমূহ:
إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوٗى
ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក! ដូច្នេះ ចូរអ្នកដោះស្បែកជើងទាំងពីររបស់អ្នកចេញ ដើម្បីជាការត្រៀមខ្លួនក្នុងការសន្ទនាជាមួយនឹងយើង។ ពិតប្រាកដណាស់ អ្នកកំពុងស្ថិតនៅក្នុងជ្រលងភ្នំដ៏ពិសិដ្ឋ(គឺជ្រលងភ្នំទូវ៉ា)។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• ليس إنزال القرآن العظيم لإتعاب النفس في العبادة، وإذاقتها المشقة الفادحة، وإنما هو كتاب تذكرة ينتفع به الذين يخشون ربهم.
• ការបញ្ចុះគម្ពីរគួរអាន ពុំមែនដើម្បីបង្កការលំបាកនៅក្នុងការគោរពសក្ការៈនោះទេ ហើយក៏មិនមែនដើម្បីឲ្យគេភ្លក្សនូវការលំបាកហួសប្រមាណនោះដែរ។ តាមពិត វាគឺជាគម្ពីរនៃការក្រើនរំលឹកដែលបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេនោះ អាចទាញយកផលប្រយោជន៍អំពីវាបាន។

• قَرَن الله بين الخلق والأمر، فكما أن الخلق لا يخرج عن الحكمة؛ فكذلك لا يأمر ولا ينهى إلا بما هو عدل وحكمة.
• អល់ឡោះបានភ្ជាប់គ្នារវាងការបង្កើត និងបទបញ្ជា។ ដូចដែលការបង្កើតមិនអាចចេញផុតពីគតិបណ្ឌិតនោះដែរ ក៏ដូចគ្នាដែរ ទ្រង់មិនបានបង្គាប់ប្រើ ហើយក៏មិនបានហាមឃាត់អ្វីមួយនោះដែរ លើកលែងតែប្រកបដោយភាពយុត្តិធម៌ និងប្រកបដោយគតិបណ្ឌិតប៉ុណ្ណោះ។

• على الزوج واجب الإنفاق على الأهل (المرأة) من غذاء وكساء ومسكن ووسائل تدفئة وقت البرد.
• ចំពោះស្វាមី គឺចាំបាច់ត្រូវតែផ្ដល់ទៅចំពោះគ្រួសារនូវអាហារ សម្លៀកបំពាក់ កន្លែងស្នាក់នៅ និងមធ្យោបាយទាំងឡាយដែលអាចផ្ដល់ភាពកក់ក្ដៅដល់ពួកគេនៅពេលត្រជាក់។

 
অৰ্থানুবাদ ছুৰা: ত্বা-হা
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ