Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (30) ছুৰা: আন-নূৰ
قُل لِّلۡمُؤۡمِنِينَ يَغُضُّواْ مِنۡ أَبۡصَٰرِهِمۡ وَيَحۡفَظُواْ فُرُوجَهُمۡۚ ذَٰلِكَ أَزۡكَىٰ لَهُمۡۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا يَصۡنَعُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកមានជំនឿជាបុរសឲ្យពួកគេទម្លាក់ក្រសែរភ្នែករបស់ពួកគេចុះពីការសម្លឹងមើលទៅកាន់អ្វីដែលគេមិនអនុញ្ញាតឲ្យពួកគេ(សម្លឹងមើល) ដូចជាស្ត្រី និងកេរខ្មាស់ ហើយចូរឲ្យពួកគេថែរក្សាប្រដាប់ភេទរបស់ពួកគេពីការធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ហើយត្រូវបិតបាំងវាផងដែរ។ ការបញ្ឈប់ពីការសម្លឹងមើលទៅកាន់អ្វីដែលអល់ឡោះទ្រង់មិនអនុញ្ញាតនេះ គឺជាប្រការស្អាតស្អំបំផុតសម្រាប់ពួកគេចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអំពីវាអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• جواز دخول المباني العامة دون استئذان.
• អនុញ្ញាតក្នុងការចូលកន្លែងសំណាក់សាធារណៈដោយមិនចាំបាច់សុំការអនុញ្ញាត។

• وجوب غض البصر على الرجال والنساء عما لا يحلّ لهم.
• ចាំបាច់ត្រូវទម្លាក់ក្រសែរភ្នែកចុះ មិនថាបុរសឬស្ត្រីអំពីអ្វីដែលគេមិនអនុញ្ញាតចំពោះពួកគេក្នុងការសម្លឹងមើល។

• وجوب الحجاب على المرأة.
• ចាំបាច់ត្រូវបិទបាំងរាងកាយ(ហ៊ីហ្ជាប)ចំពោះស្ត្រី។

• منع استخدام وسائل الإثارة.
• ហាមឃាត់ពីការប្រើប្រាស់មធ្យោបាយ ឬវិធីសាស្ត្រទាំងឡាយណាដែលនាំឲ្យកើតមានចំណង់តណ្ហា។

 
অৰ্থানুবাদ আয়াত: (30) ছুৰা: আন-নূৰ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ