Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (21) ছুৰা: আল-মায়িদাহ
يَٰقَوۡمِ ٱدۡخُلُواْ ٱلۡأَرۡضَ ٱلۡمُقَدَّسَةَ ٱلَّتِي كَتَبَ ٱللَّهُ لَكُمۡ وَلَا تَرۡتَدُّواْ عَلَىٰٓ أَدۡبَارِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ
ការីមូសាបានបន្តថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកចូលទៅកាន់ទឹកដីដ៏ស្អាតស្អំ (ទីក្រុងយេរូសាឡិម និងបរិវេណជុំវិញទីក្រុងនេះ)ដែលអល់ឡោះបានសន្យាចំពោះពួកអ្នកឲ្យចូលទៅទីនោះ និងសម្លាប់ពួកគ្មានជំនឿដែលមាននៅក្នុងទឹកដីនោះចុះ ហើយចូរពួកអ្នកកុំចុះចាញ់នៅចំពោះមុខពួកផ្តាច់ការឱ្យសោះ ជាហេតុធ្វើឲ្យពួកអ្នកក្លាយជាពួកដែលខាតបង់ទាំងក្នុងលោកិយ និងថ្ងៃបរលោក។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• تعذيب الله تعالى لكفرة بني إسرائيل بالمسخ وغيره يوجب إبطال دعواهم في كونهم أبناء الله وأحباءه.
ការដាក់ទណ្ឌកម្មរបស់អល់ឡោះចំពោះពួកគ្មានជំនឿនៃអម្បូរអ៊ីស្រាអែលដោយការប្រែរូបសន្តានជាដើមនោះ ធ្វើឲ្យការអះអាងរបស់ពួកគេដែលអះអាងថា ពួកគេគឺជាបុត្ររបស់អល់ឡោះ និងជាមនុស្សជាទីស្រឡាញ់របស់ទ្រង់ក្លាយជាអសារបង់។

• التوكل على الله تعالى والثقة به سبب لاستنزال النصر.
ការប្រគល់ការទុកចិត្តចំពោះអល់ឡោះនិងជឿជាក់ចំពោះទ្រង់នោះ គឺជាមូលហេតុមួយដែលនាំឲ្យទទួលបានជ័យជម្នះ។

• جاءت الآيات لتحذر من الأخلاق الرديئة التي كانت عند بني إسرائيل.
បណ្តាវាក្យខណ្ឌទាំងនោះបានមកដល់ដើម្បីដាស់តឿនព្រមានពីអត្តចរិតដ៏ថោកទាបដែលមានចំពោះអម្បូរអ៊ីស្រាអែល។

• الخوف من الله سبب لنزول النعم على العبد، ومن أعظمها نعمة طاعته سبحانه.
ការខ្លាចអល់ឡោះ គឺជាមូលហេតុមួយដែលនាំឲ្យខ្ញុំបម្រើអល់ឡោះទទួលបាននូវឧបការគុណទាំងឡាយ ហើយឧបការគុណដែលធំធេងជាងគេនោះ គឺឧបការគុណនៃការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់។

 
অৰ্থানুবাদ আয়াত: (21) ছুৰা: আল-মায়িদাহ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - আল-মুখতাচাৰ ফী তাফছীৰিল কোৰআনিল কাৰীমৰ খমেৰ অনুবাদ - অনুবাদসমূহৰ সূচীপত্ৰ

তাফছীৰ চেণ্টাৰ ফৰ কোৰানিক ষ্টাডিজৰ ফালৰ পৰা প্ৰচাৰিত।

বন্ধ