আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - অনুবাদসমূহৰ সূচীপত্ৰ


অৰ্থানুবাদ আয়াত: (52) ছুৰা: ছুৰা আল-মায়িদাহ
فَتَرَى ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يُسَٰرِعُونَ فِيهِمۡ يَقُولُونَ نَخۡشَىٰٓ أَن تُصِيبَنَا دَآئِرَةٞۚ فَعَسَى ٱللَّهُ أَن يَأۡتِيَ بِٱلۡفَتۡحِ أَوۡ أَمۡرٖ مِّنۡ عِندِهِۦ فَيُصۡبِحُواْ عَلَىٰ مَآ أَسَرُّواْ فِيٓ أَنفُسِهِمۡ نَٰدِمِينَ
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញពួកពុតត្បុតដែលមានជំនឿទន់ខ្សោយ ប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយនឹងពួកយូដានិងពួកណាសរ៉នី ដោយពួកគេនិយាយថាៈ ពួកយើងខ្លាចពួកទាំងនោះ(បណ្តាអ្នកមានជំនឿ)ទទួលបានជោគជ័យ ហើយពួកគេបង្កើតបានជារដ្ឋមួយដែលនឹងអាចឲ្យពួកយើងទទួលរងនូវប្រការអាក្រក់ពីពួកគេ។ ជួនកាល អល់ឡោះអាចផ្តល់ជ័យជម្នះដល់អ្នកនាំសាររបស់ទ្រង់និងបណ្តាអ្នកមានជំនឿទាំងឡាយ ឬបញ្ចុះកិច្ចបញ្ជាណាមួយមកពីទ្រង់ដើម្បីរារាំងឥទ្ធិពលរបស់ពួកយូដា និងអ្នកដែលចងសម្ព័ន្ធភាពនឹងពួកគេក៏ថាបាន។ ពេលនោះ នឹងធ្វើឲ្យពួកដែលប្រញាប់រួសរាន់ក្នុងការចងសម្ព័ន្ធភាពជាមួយពួកគេ(ពួកយូដា)នោះ ក្លាយទៅជាអ្នកដែលមានវិប្បដិសារីចំពោះអំពើពុតត្បុតដែលពួកគេលាក់បាំងក្នុងចិត្តរបស់ពួកគេ ដោយសារពួកគេបានភ្ជាប់ខ្លួនទៅនឹងមូលហេតុដែលគ្មានបានការទាំងនោះ។
আৰবী তাফছীৰসমূহ:
এই পৃষ্ঠাৰ আয়াতসমূহৰ পৰা সংগৃহীত কিছুমান উপকাৰী তথ্য:
• التنبيه علي عقيدة الولاء والبراء التي تتلخص في الموالاة والمحبة لله ورسوله والمؤمنين، وبغض أهل الكفر وتجنُّب محبتهم.
• ត្រូវប្រុងប្រយ័ត្នអំពីគោលជំនឿនៃការស្រលាញ់ ចងសម្ព័ន្ធមិត្ត និង ការចាកផុតពីកំហុស ដែលកំចាត់ចំពោះការចងសម្ព័ន្ធមិត្ត និងស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។

• من صفات أهل النفاق: موالاة أعداء الله تعالى.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកពុតត្បុតនោះ គឺការចងសម្ព័ន្ធភាពជាមួយនឹងសត្រូវរបស់អល់ឡោះ។

• التخاذل والتقصير في نصرة الدين قد ينتج عنه استبدال المُقَصِّر والإتيان بغيره، ونزع شرف نصرة الدين عنه.
• ភាពព្រងើយ និងការធ្វេសប្រហែសក្នុងការជួយសាសនារបស់អល់ឡោះ ជួនកាលអល់ឡោះជាម្ចាស់អាចនឹងផ្លាស់ប្តូរអ្នកដែលព្រងើយកន្តើយចេញ ហើយយកអ្នកផ្សេងមកជំនួសវិញ ព្រមទាំងដកកិត្តិយសនៃជួយសាសនាឥស្លាមចេញពីគេវិញដែរ។

• التحذير من الساخرين بدين الله تعالى من الكفار وأهل النفاق، ومن موالاتهم.
• ការព្រមានចំពោះជនដែលសើចចំអកនឹងសាសនារបស់អល់ឡោះក្នុងចំណោមពួកគ្មានជំនឿ ពួកពុតត្បុត និងសម្ព័ន្ធមិត្តរបស់ពួកគេ។

 
অৰ্থানুবাদ আয়াত: (52) ছুৰা: ছুৰা আল-মায়িদাহ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - الترجمة الخميرية للمختصر في تفسير القرآن الكريم - অনুবাদসমূহৰ সূচীপত্ৰ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

বন্ধ