Check out the new design

আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ- মৰ্কজ ৰুওৱাদুত তাৰ্জামাহ * - অনুবাদসমূহৰ সূচীপত্ৰ

XML CSV Excel API
Please review the Terms and Policies

অৰ্থানুবাদ ছুৰা: আল-ক্বামাৰ   আয়াত:
خُشَّعًا أَبۡصَٰرُهُمۡ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ كَأَنَّهُمۡ جَرَادٞ مُّنتَشِرٞ
កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេក្រោកចេញពីផ្នូរ ប្រៀបបីដូចជាសត្វកណ្តូបដែលនៅរាយប៉ាយ។
আৰবী তাফছীৰসমূহ:
مُّهۡطِعِينَ إِلَى ٱلدَّاعِۖ يَقُولُ ٱلۡكَٰفِرُونَ هَٰذَا يَوۡمٌ عَسِرٞ
ពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលបានស្រែកហៅ(ពួកគេ)នោះ។ ពួកដែលប្រឆាំងបាននិយាយថា៖ នេះគឺជាថ្ងៃដែលលំបាកវេទនាបំផុត។
আৰবী তাফছীৰসমূহ:
۞ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٖ فَكَذَّبُواْ عَبۡدَنَا وَقَالُواْ مَجۡنُونٞ وَٱزۡدُجِرَ
ក្រុមរបស់ព្យាការីនួហបានបដិសេធមុនពួកគេ(ពួកមុស្ហរីគីន)ទៅទៀតដោយពួកគេបានបដិសេធចំពោះខ្ញុំបម្រើរបស់យើង(ព្យាការីនួហ) ហើយពួកគេបាននិយាយថា៖ (គេ)ជាមនុស្សវិកលចរិត ថែមទាំងបានគំរាមកំហែងសព្វបែបយ៉ាង។
আৰবী তাফছীৰসমূহ:
فَدَعَا رَبَّهُۥٓ أَنِّي مَغۡلُوبٞ فَٱنتَصِرۡ
ពេលនោះ គេក៏បានបួងសួងទៅកាន់ព្រះម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ រូបខ្ញុំទន់ខ្សោយមិនអាចតបតពួកគេបានឡើយ។ ហេតុនេះ សូមព្រះអង្គមេត្តាជួយឱ្យខ្ញុំយកឈ្នះ(លើពួកគេ)ផងចុះ។
আৰবী তাফছীৰসমূহ:
فَفَتَحۡنَآ أَبۡوَٰبَ ٱلسَّمَآءِ بِمَآءٖ مُّنۡهَمِرٖ
ពេលនោះ យើងក៏បានបើកបណ្តាទ្វារនៃមេឃាដោយនាំមកនូវទឹកភ្លៀងយ៉ាងច្រើន។
আৰবী তাফছীৰসমূহ:
وَفَجَّرۡنَا ٱلۡأَرۡضَ عُيُونٗا فَٱلۡتَقَى ٱلۡمَآءُ عَلَىٰٓ أَمۡرٖ قَدۡ قُدِرَ
ហើយយើងក៏បានធ្វើឱ្យផែនដីបញ្ចេញនូវប្រភពទឹកជាច្រើនផុសចេញមក។ ហើយទឹក(ដែលធ្លាក់ពីលើមេឃ និងទឹកដែលចេញពីក្នុងដី)បានជួបគ្នាទៅតាមបទបញ្ជាដែលត្រូវគេបានកំណត់។
আৰবী তাফছীৰসমূহ:
وَحَمَلۡنَٰهُ عَلَىٰ ذَاتِ أَلۡوَٰحٖ وَدُسُرٖ
ហើយយើងបានដឹករូបគេ(នៅលើសំពៅ)ដែលផ្គុំឡើងពីបន្ទះក្តារនិងដែកគោល។
আৰবী তাফছীৰসমূহ:
تَجۡرِي بِأَعۡيُنِنَا جَزَآءٗ لِّمَن كَانَ كُفِرَ
វាបានធ្វើដំណើរទៅតាមការឃ្លាំមើលរបស់យើង (ហើយយើងបានពន្លិចក្រុមផ្សេងទៀត) ជាការតបស្នងដល់ជនដែលបានប្រឆាំង។
আৰবী তাফছীৰসমূহ:
وَلَقَد تَّرَكۡنَٰهَآ ءَايَةٗ فَهَلۡ مِن مُّدَّكِرٖ
ហើយពិតប្រាកដណាស់ យើងបានបន្សល់វាទុកជាសញ្ញាភស្តុតាងមួយ។ ដូច្នេះ តើមានអ្នកដែលយកធ្វើជាមេរៀនដែរឬទេ?
আৰবী তাফছীৰসমূহ:
فَكَيۡفَ كَانَ عَذَابِي وَنُذُرِ
ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?
আৰবী তাফছীৰসমূহ:
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ
ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?
আৰবী তাফছীৰসমূহ:
كَذَّبَتۡ عَادٞ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ
ពួកអាទបានបដិសេធ(ចំពោះព្យាការីហ៊ូទ)។ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?
আৰবী তাফছীৰসমূহ:
إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا صَرۡصَرٗا فِي يَوۡمِ نَحۡسٖ مُّسۡتَمِرّٖ
ជាការពិតណាស់ យើងបានបញ្ជូនខ្យល់ដែលត្រជាក់បំផុតទៅកាន់ពួកគេក្នុងថ្ងៃដ៏អាក្រក់បំផុតជាបន្តបន្ទាប់
আৰবী তাফছীৰসমূহ:
تَنزِعُ ٱلنَّاسَ كَأَنَّهُمۡ أَعۡجَازُ نَخۡلٖ مُّنقَعِرٖ
ដោយវាបានគួចយកមនុស្សចេញពីផ្ទែដី ប្រៀបដូចជាដើមល្មើដែលដាច់ចេញពីគល់។
আৰবী তাফছীৰসমূহ:
فَكَيۡفَ كَانَ عَذَابِي وَنُذُرِ
ដូច្នេះ តើទណ្ឌកម្ម និងការដាស់តឿនព្រមានរបស់យើងនោះយ៉ាងដូចម្តេចដែរ?
আৰবী তাফছীৰসমূহ:
وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٖ
ហើយជាការពិតណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមានភាពងាយស្រួលសម្រាប់ការនឹករលឹក។ ដូច្នេះ តើមានអ្នកដែលទទួលយកជាមេរៀនដែរឬទេ?
আৰবী তাফছীৰসমূহ:
كَذَّبَتۡ ثَمُودُ بِٱلنُّذُرِ
ពួកសាមូទបានបដិសេធនឹងការដាស់តឿនព្រមាន។
আৰবী তাফছীৰসমূহ:
فَقَالُوٓاْ أَبَشَرٗا مِّنَّا وَٰحِدٗا نَّتَّبِعُهُۥٓ إِنَّآ إِذٗا لَّفِي ضَلَٰلٖ وَسُعُرٍ
ហើយពួកគេបាននិយាយថា៖ តើឲ្យពួកយើងដើរតាមគេដែលជាមនុស្ស(ធម្មតា)ម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជានឹងស្ថិតក្នុងភាពវង្វេង និងវិកលចរិតជាមិនខាន។
আৰবী তাফছীৰসমূহ:
أَءُلۡقِيَ ٱلذِّكۡرُ عَلَيۡهِ مِنۢ بَيۡنِنَا بَلۡ هُوَ كَذَّابٌ أَشِرٞ
តើគេ(អល់ឡោះ)បញ្ចុះវ៉ាហ៊ីទៅឲ្យរូបគេដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ រូបគេ(ព្យាការីសឡេះ) គឺជាអ្នកភូតកុហក និងក្អេងក្អាង។
আৰবী তাফছীৰসমূহ:
سَيَعۡلَمُونَ غَدٗا مَّنِ ٱلۡكَذَّابُ ٱلۡأَشِرُ
ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខជាមិនខាន ថាតើអ្នកណាជាអ្នកភូតកុហក និងក្អេងក្អាងនោះ?
আৰবী তাফছীৰসমূহ:
إِنَّا مُرۡسِلُواْ ٱلنَّاقَةِ فِتۡنَةٗ لَّهُمۡ فَٱرۡتَقِبۡهُمۡ وَٱصۡطَبِرۡ
ជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជូនសត្វអូដ្ឋញីមួយក្បាលដើម្បីជាការសាកល្បងចំពោះពួកគេ។ ដូច្នេះ ចូរអ្នក(ឱព្យាការីសឡេះ)តាមដានមើលពួកគេ និងមានភាពអត់ធ្មត់ចុះ។
আৰবী তাফছীৰসমূহ:
 
অৰ্থানুবাদ ছুৰা: আল-ক্বামাৰ
ছুৰাৰ তালিকা পৃষ্ঠা নং
 
আল-কোৰআনুল কাৰীমৰ অৰ্থানুবাদ - খেমাৰ অনুবাদ- মৰ্কজ ৰুওৱাদুত তাৰ্জামাহ - অনুবাদসমূহৰ সূচীপত্ৰ

অনুবাদ কৰিছে جمعية الدعوة بالربوة আৰু جمعية خدمة المحتوى الإسلامي باللغاتৰ সহযোগত মৰ্কজ ৰুৱাদুত তাৰ্জামাৰ অনুবাদক গোষ্ঠীয়ে।

বন্ধ