Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Ayə: (78) Surə: ən-Nəhl
وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـٔٗا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ
ហើយអល់ឡោះទ្រង់បានបញ្ចេញពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ពីផ្ទៃមាតារបស់ពួកអ្នកក្រោយពីដល់ពេលកំណត់ដែលត្រូវសម្រាលមកជាទារកដោយពួកអ្នកមិនដឹងអ្វីទាល់តែសោះ។ ហើយទ្រង់បានធ្វើឲ្យពួកអ្នកមានត្រចៀកដើម្បីអាចស្តាប់លឺ និងមានភ្នែកដើម្បីឲ្យពួកអ្នកអាចប្រើវាដើម្បីមើល និងមានបេះដូងដើម្បីឲ្យពួកអ្នកចេះគិតពិចារណា សង្ឃឹមថាពួកអ្នកនឹងដឹងគុណអល់ឡោះចំពោះឧបការគុណដែលទ្រង់ប្រទានឲ្យពួកអ្នកអំពីវា។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• لله تعالى الحكمة البالغة في قسمة الأرزاق بين العباد، إذ جعل منهم الغني والفقير والمتوسط؛ ليتكامل الكون، ويتعايش الناس، ويخدم بعضهم بعضًا.
• សម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានបុព្វហេតុជាក់លាក់របស់ទ្រង់ចំពោះការបែងចែងលាភសក្ការៈរវាងខ្ញុំបម្រើទាំងឡាយ ដោយទ្រង់បានធ្វើឲ្យក្នុងចំណោមពួកគេមានអ្នកមាន មានអ្នកក្រ និងមានអ្នកដែលមានជីវភាពមធ្យម ដែលអាចជួយបម្រើគ្នា និងបំពេញសេចក្តីត្រូវការគ្នាទៅវិញទៅមក។

• دَلَّ المثلان في الآيات على ضلالة المشركين وبطلان عبادة الأصنام؛ لأن شأن الإله المعبود أن يكون مالكًا قادرًا على التصرف في الأشياء، وعلى نفع غيره ممن يعبدونه، وعلى الأمر بالخير والعدل.
• ឧទាហរណ៍ទាំងពីរនៅក្នុងវាក្យខណ្ឌខាងលើបានបង្ហាញទៅលើភាពវង្វេងរបស់ពួកមុស្ហរីគីន និងភាពមិនត្រឹមត្រូវនៃការគោរពសក្ការៈចំពោះរូបបដិមា ដោយសារតែអ្នកដែលត្រូវគេគោរពសក្ការៈនោះត្រូវតែជាអ្នកដែលមានកម្មសិទ្ធិ មានសមត្ថភាពក្នុងការចាត់ចែងអ្វីៗគ្រប់យ៉ាង ហើយមានសមត្ថភាពអាចផ្តល់ផលប្រយោជន៍ដល់អ្នកដែលគោរពសក្ការៈចំពោះគេបាន និងស្ថិតនៅលើការប្រើឲ្យធ្វើល្អ ហើយប្រកាន់ខ្ជាប់នឹងភាពយុត្តិធម៌។

• من نعمه تعالى ومن مظاهر قدرته خلق الناس من بطون أمهاتهم لا علم لهم بشيء، ثم تزويدهم بوسائل المعرفة والعلم، وهي السمع والأبصار والأفئدة، فبها يعلمون ويدركون.
• ក្នុងចំណោមឧបការគុណរបស់អល់ឡោះជាម្ចាស់ និងការស្តែងពីសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់បានបង្កើតមនុស្សចេញពីផ្ទៃមាតារបស់ពួកគេដោយពួកគេគ្មានដឹងអ្វីសោះ។ ក្រោយមក ទ្រង់បានបន្ថែមដល់ពួកគេនូវមធ្យោបាយនៃការស្គាល់ និងការដឹង ដូចជាការស្តាប់ ការមើល និងដួងចិត្ត ដែលតាមរយៈវាទាំងនេះពួកគេអាចយល់ និងដឹងបាន។

 
Mənaların tərcüməsi Ayə: (78) Surə: ən-Nəhl
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. - Tərcumənin mündəricatı

"Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. “Təfsir” Quran Araşdırmaları Mərkəzi tərəfindən nəşr edilmişdir.

Bağlamaq