Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Ayə: (151) Surə: əl-Bəqərə
كَمَآ أَرۡسَلۡنَا فِيكُمۡ رَسُولٗا مِّنكُمۡ يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِنَا وَيُزَكِّيكُمۡ وَيُعَلِّمُكُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَيُعَلِّمُكُم مَّا لَمۡ تَكُونُواْ تَعۡلَمُونَ
ដូចដែលយើងបានប្រទាននូវឧបការគុណផ្សេងៗទៀតទៅឱ្យពួកអ្នកដែរ ខណៈដែលយើងបានបញ្ជូនអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)ពីក្នុងចំណោមពួកអ្នកទៅកាន់ពួកអ្នក ដើម្បីឲ្យគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឲ្យពួកអ្នកស្តាប់ និងជម្រះសម្អាតពួកអ្នកតាមរយៈការប្រើពួកអ្នកឲ្យធ្វើនូវអំពើសប្បុរសនិងអំពើល្អ និងហាមឃាត់ពួកអ្នកមិនឱ្យធ្វើនូវរឿងថោកទាបនិងអំពើអាក្រក់ ហើយនិងបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)ដល់ពួកអ្នក ព្រមទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹងអំពីកិច្ចការសាសនានិងកិច្ចការលោកិយរបស់ពួកអ្នកផងដែរ។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• إطالة الحديث في شأن تحويل القبلة؛ لما فيه من الدلالة على نبوة محمد صلى الله عليه وسلم.
• ការនិយាយយ៉ាងវែងអន្លាយក្នុងរឿងផ្លាស់ប្តូរទិសគិបឡាត់ ដោយសារតែនៅក្នុងនោះ គឺមានភស្តុតាងដែលបង្ហាញពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់។

• ترك الجدال والاشتغالُ بالطاعات والمسارعة إلى الله أنفع للمؤمن عند ربه يوم القيامة.
• បោះបង់ចោលការឈ្លោះប្រកែកគ្នា ហើយយកចិត្តទុកដាក់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ និងរួសរាន់ទៅកាន់ទ្រង់នោះ គឺផ្តល់ផលប្រយោជន៍ដល់អ្នកមានជំនឿនៅថ្ងៃបរលោក។

• أن الأعمال الصالحة الموصلة إلى الله متنوعة ومتعددة، وينبغي للمؤمن أن يسابق إلى فعلها؛ طلبًا للأجر من الله تعالى.
ជាការពិតណាស់ ទង្វើកុសលដែលអាចនាំទៅដល់អល់ឡោះជាម្ចាស់នោះគឺមានច្រើនប្រភេទ ហើយគប្បីលើអ្នកដែលអ្នកមានជំនឿត្រូវប្រជែងគ្នាទៅកាន់ការសាងទង្វើកុសលទាំងនោះ ដើម្បីជាការស្វែរកផលបុណ្យពីអល់ឡោះជាម្ចាស់។

• عظم شأن ذكر الله -جلّ وعلا- حيث يكون ثوابه ذكر العبد في الملأ الأعلى.
• កិច្ចការដែលធំធេងបំផុត គឺការនឹករលឹកចំពោះអល់ឡោះជាម្ចាស់ ដោយសារផលបុណ្យរបស់វា គឹទ្រង់នឹងរំលឹកពីខ្ញុំបម្រើម្នាក់នោះនៅក្នុងចំណោមក្រុមម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់បំផុត។

 
Mənaların tərcüməsi Ayə: (151) Surə: əl-Bəqərə
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. - Tərcumənin mündəricatı

"Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. “Təfsir” Quran Araşdırmaları Mərkəzi tərəfindən nəşr edilmişdir.

Bağlamaq