Check out the new design

Qurani Kərimin mənaca tərcüməsi - Qurani Kərimin müxtəsər tərfsiri - kitabının Xmeyri dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Surə: əl-Muminun   Ayə:
بَلۡ أَتَيۡنَٰهُم بِٱلۡحَقِّ وَإِنَّهُمۡ لَكَٰذِبُونَ
រឿងនោះមិនដូចអ្វីដែលពួកគេអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងបាននាំមកឲ្យពួកគេនូវការពិតដែលគ្មានការសង្ស័យឡើយនៅក្នុងវា។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេអះអាងថា អល់ឡោះមានដៃគូ និងមានបុត្រនោះ។ អល់ឡោះមហាខ្ពង់ខ្ពស់បំផុតពីពាក្យសម្តីរបស់ពួកគេ(ដែលពួកគេបានចោទប្រកាន់)។
Ərəbcə təfsirlər:
مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ
អល់ឡោះជាម្ចាស់ទ្រង់មិនមានបុត្រដូចអ្វីដែលពួកប្រឆាំងបានអះអាងនោះឡើយ ហើយក៏គ្មានព្រះណាដែលត្រូវគោពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់នោះដែរ។ ហើយប្រសិនបើមានព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយទ្រង់មែននោះ ព្រះនីមួយៗពិតជានឹងនាំយកទៅគ្រប់គ្រងនូវម៉ាខ្លូកណាមួយដែលខ្លួនគេបានបង្កើតរៀងៗខ្លួនជាមិនខានឡើយ ហើយពួកវា(ព្រះទាំងនោះ)នឹងយកប្រៀបលើគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងនៃចក្រវាឡទាំងមូលនឹងត្រូវវិនាសអន្តរាយជាមិនខាន ។ ប៉ុន្តែជាក់ស្តែង រឿងទាំងនោះមិនបានកើតឡើងនោះឡើយ។ នេះជាភស្តុតាងបង្ហាញថា ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ មានតែមួយអង្គប៉ុណ្ណោះ នោះគឺអល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនបានពណ៌នាចំពោះទ្រង់នូវលក្ខណៈដែលមិនសាកសមនឹងទ្រង់ដែលថាទ្រង់មានបុត្រ និងមានដៃគូនោះ។
Ərəbcə təfsirlər:
عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ
ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនៃម៉ាខ្លូករបស់ទ្រង់ ហើយទ្រង់ដឹងនូវអ្វីដែលគេមើលឃើញ និងអ្វីដែលគេអាចដឹងដោយអារម្មណ៍(មិនអាចមើលឃើញ)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់(មិនឲ្យទ្រង់ដឹង)នោះឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់បំផុតពីការដែលថា ទ្រង់មានដៃគូនោះ។
Ərəbcə təfsirlər:
قُل رَّبِّ إِمَّا تُرِيَنِّي مَا يُوعَدُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ពិតជាបង្ហាញឲ្យខ្ញុំបានឃើញនូវទណ្ឌកម្មដែលទ្រង់បានសន្យានឹងពួកមុស្ហរីគីនមែននោះ។
Ərəbcə təfsirlər:
رَبِّ فَلَا تَجۡعَلۡنِي فِي ٱلۡقَوۡمِ ٱلظَّٰلِمِينَ
ឱម្ចាស់របស់ខ្ញុំ! ប្រសិនបើទ្រង់ដាក់ទណ្ឌកម្មពួកគេ ខណៈដែលខ្ញុំនៅឃើញពួកគេត្រូវទណ្ឌកម្មនោះ សូមទ្រង់មេត្តាកុំឲ្យខ្ញុំស្ថិតក្នុងចំណោមពួកគេដោយឲ្យខ្ញុំទទួលនូវទណ្ឌកម្មដូចដែលពួកគេបានទទួលនោះអ្វី។
Ərəbcə təfsirlər:
وَإِنَّا عَلَىٰٓ أَن نُّرِيَكَ مَا نَعِدُهُمۡ لَقَٰدِرُونَ
ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យអ្នក(ព្យាការីមូហាំម៉ាត់)អាចមើលឃើញនូវទណ្ឌកម្មដែលយើងបានសន្យាចំពោះពួកគេនោះ។ រឿងនេះ ក៏ដូចជារឿងផ្សេងទៀតដែរ គឺគ្មានអ្វីដែលយើងអសមត្ថភាពនោះឡើយ។
Ərəbcə təfsirlər:
ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ ٱلسَّيِّئَةَۚ نَحۡنُ أَعۡلَمُ بِمَا يَصِفُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដែលអ្នកដទៃធ្វើមកលើអ្នកដោយវិធី ឬរបៀបដែលល្អប្រសើរបំផុត ដោយអ្នកអាចអធ្យាស្រ័យចំពោះគេ មានការអត់ធ្មត់ចំពោះការធ្វើបាបរបស់គេ(ចំពោះអ្នក)ជាដើម។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង ដូចជាប្រការស្ហ៊ីរិក និងការបដិសេធ(ចំពោះអ្នក) ហើយនិងអ្វីដែលពួកគេបានប្រឌិត(ចោទប្រកាន់)វាឡើងចំពោះអ្នកដែលមិនសាកសមនឹងអ្នកទាល់តែសោះ ដូចជាការចោទថា អ្នកជាគ្រូមន្តអាគម និងជាមនុស្សវិកលចរិតជាដើម។
Ərəbcə təfsirlər:
وَقُل رَّبِّ أَعُوذُ بِكَ مِنۡ هَمَزَٰتِ ٱلشَّيَٰطِينِ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំការការពារពីទ្រង់ពីការពង្វក់របស់ស្ហៃតន និងការយាយីរបស់ពួកវាផងចុះ។
Ərəbcə təfsirlər:
وَأَعُوذُ بِكَ رَبِّ أَن يَحۡضُرُونِ
ហើយខ្ញុំសុំពីទ្រង់ ឱម្ចាស់របស់ខ្ញុំ ឲ្យបញ្ចៀសរូបខ្ញុំពីវត្តមានរបស់ពួកវាមកក្បែរខ្ញុំក្នុងរឿងអ្វីមួយក៏ដោយក្នុងចំណោមកិច្ចការរបស់ខ្ញុំផង។
Ərəbcə təfsirlər:
حَتَّىٰٓ إِذَا جَآءَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ رَبِّ ٱرۡجِعُونِ
លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនទាំងនោះ ហើយគេបានឃើញផ្ទាល់នឹងភ្នែកនូវអ្វីដែលចុះទៅកាន់គេ គេនឹងនិយាយដោយមានវិប្បដិសារីចំពោះអាយុជីវិតរបស់គេដែលបានកន្លងផុតទៅ និងទៅលើអ្វីដែលគេបានធ្វើឲ្យបាត់បង់នូវកាតព្វកិច្ចរបស់អល់ឡោះ(ដោយពួកគេមិនបានបំពេញកាតព្វកិច្ចដែលទ្រង់បានប្រើ) ដោយគេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)ផង។
Ərəbcə təfsirlər:
لَعَلِّيٓ أَعۡمَلُ صَٰلِحٗا فِيمَا تَرَكۡتُۚ كَلَّآۚ إِنَّهَا كَلِمَةٌ هُوَ قَآئِلُهَاۖ وَمِن وَرَآئِهِم بَرۡزَخٌ إِلَىٰ يَوۡمِ يُبۡعَثُونَ
ដើម្បីខ្ញុំនឹងសាងទង្វើកុសលវិញនៅពេលដែលខ្ញុំបានវិលត្រឡប់ទៅកាន់លោកិយម្តងទៀតនោះ។ មិនដូច្នោះទេ! រឿងនោះមិនដូចអ្វីដែលគេទាមទារ ឬស្នើសុំនោះឡើយ។ ពិតប្រាកដណាស់ វាគ្រាន់តែជាពាក្យសម្តីដែលគេនិយាយទទេៗតែប៉ុណ្ណោះ ពីព្រោះទោះបីជារូបគេត្រូវបានគេ(អល់ឡោះ)ឲ្យត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតក៏ដោយ ក៏គេនឹងមិនធ្វើតាមអ្វីដែលគេបានសន្យាចំពោះវា(ថានឹងធ្វើល្អ)នោះដែរ។ ហើយអ្នកដែលស្លាប់ទាំងនោះ នឹងស្ថិតនៅក្នុងជញ្ជាំងខណ្ឌមួយរវាងលោកិយ និងថ្ងៃបរលោក រហូតដល់ថ្ងៃដែលគេពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។ ដូច្នេះ ពួកគេមិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញដើម្បីឲ្យពួកគេអាចបំពេញនូវអ្វី(កាតព្វកិច្ច)ដែលពួកគេបានខកខាន និងកែលម្អនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តខុសឆ្គងនោះឡើយ។
Ərəbcə təfsirlər:
فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ
ហើយនៅពេលដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកលើការផ្លុំត្រែបានផ្លុំត្រែលើកទីពីរ ជាការប្រកាសពីថ្ងៃបរលោកហើយនោះ ពេលនោះ គ្មានសាច់សាលោហិតរវាងពួកគេដែលពួកគេអួតអាងនឹងវាទៀតនោះទេ ដោយសារតែការមមាញឹករបស់ពួកគេម្នាក់ៗពីស្ថានភាពដ៏រន្ធត់នាថ្ងៃបរលោកនោះ ហើយពួកគេក៏គ្មានការសួរគ្នាទៅវិញទៅមកនោះដែរ ដោយសារតែការមមាញឹករបស់ពួកគេនឹងអ្វីដែលសំខាន់ចំពោះពួកគេ។
Ərəbcə təfsirlər:
فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីងនៃអំពើល្អរបស់គេមានទម្ងន់ធ្ងន់ជាងអំពើអាក្រក់នោះ ពិតណាស់អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា និងបានរួចផុតពីអ្វីដែលពួកគេរត់គេច។
Ərəbcə təfsirlər:
وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ
តែជនណាហើយដែលភ្នែកជញ្ជីងនៃអំពើអាក្រក់របស់គេមានទម្ងន់ធ្ងន់ជាងអំពើល្អនោះ ពិតណាស់អ្នកទាំងនោះហើយគឺជាពួកដែលបានខាតបង់ខ្លួនឯងដោយសារតែការប្រព្រឹត្តនូវទង្វើដែលនាំគ្រោះថ្នាក់ដល់ខ្លួន ហើយបោះបង់នូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនគេ ដូចជាការមានជំនឿ និងការសាងនូវទង្វើកុសលផ្សេងៗ។ ហើយពួកគេ គឺស្ថិតនៅក្នុងនកជើហាន់ណាំ(ជាអមតៈ)ដោយគ្មានថ្ងៃចេញឡើយ។
Ərəbcə təfsirlər:
تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ
ភ្លើងនរកបានឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• الاستدلال باستقرار نظام الكون على وحدانية الله.
• ការលើកយកប្រព័ន្ធគ្រប់គ្រងចក្រវាឡដ៏សុក្រឹតដោយមានសណ្តាប់ធ្នាប់ និងមានរបៀបរបបត្រឹមត្រូវមកធ្វើជាភស្តុតាងបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះជាម្ចាស់។

• إحاطة علم الله بكل شيء.
• ចំណេះដឹងរបស់អល់ឡោះជាម្ចាស់គ្របដណ្តប់លើអ្វីៗទាំងអស់។

• معاملة المسيء بالإحسان أدب إسلامي رفيع له تأثيره البالغ في الخصم.
• ទំនាក់ទំនងនឹងមនុស្សអាក្រក់ដោយប្រើសីលធម៌ដ៏ល្អប្រសើរខ្ពង់ខ្ពស់របស់ឥស្លាមនោះ គឺជះឥទ្ធិពលយ៉ាងធំធេងក្នុងពេលមានជម្លោះនោះ។

• ضرورة الاستعاذة بالله من وساوس الشيطان وإغراءاته.
• ភាពចាំបាច់នៃការសុំការបញ្ចៀសពីអល់ឡោះអំពីការយាយី និងការពង្វក់របស់ស្ហៃតន។

 
Mənaların tərcüməsi Surə: əl-Muminun
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - Qurani Kərimin müxtəsər tərfsiri - kitabının Xmeyri dilinə tərcüməsi. - Tərcumənin mündəricatı

Tərcümə "Quran araşdırmaları Təfsir Mərkəzi" tərəfindən yayımlanmışdır.

Bağlamaq