Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Ayə: (78) Surə: əs-Saffat
وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ
ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អរបស់គេដល់ប្រជាជាតិជំនាន់ក្រោយដែលបានកោតសរសើរទៅលើគេ។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• من مظاهر الإنعام على نوح: نجاة نوح ومن آمن معه، وجعل ذريته أصول البشر والأعراق والأجناس، وإبقاء الذكر الجميل والثناء الحسن.
• ក្នុងចំណោមឧបការគុណដ៏ច្បាស់ក្រឡែតដល់អល់ឡោះបានប្រទានឲ្យព្យាការីនួហនោះ គឺការដែលព្យាការីនួហ និងអ្នកដែលមានជំនឿជាមួយគាត់បានរួចផុតអំពីការលិចលង់ ហើយទ្រង់បានធ្វើឲ្យពូជពង្សរបស់គាត់ គឺជាប្រភពដើមនៃមនុស្សលោក និងជាតិសាសន៍ផ្សេងៗ ហើយទ្រង់បានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ និងការកោតសរសើរល្អចំពោះគាត់ពីសំណាក់មនុស្សជំនាន់ក្រោយ។

• أفعال الإنسان يخلقها الله ويفعلها العبد باختياره.
• ទង្វើរបស់មនុស្សលោក គឺអល់ឡោះជាអ្នកបង្កើត ហើយមនុស្សលោកជាអ្នកធ្វើវាដោយការជ្រើសរើសខ្លួនឯង។

• الذبيح بحسب دلالة هذه الآيات وترتيبها هو إسماعيل عليه السلام؛ لأنه هو المُبَشَّر به أولًا، وأما إسحاق عليه السلام فبُشِّر به بعد إسماعيل عليه السلام.
• អ្នកដែលត្រូវបានគេសម្លេះ យោងទៅតាមភស្តុតាងនៃវាក្យខណ្ឌនេះ និងលំដាប់របស់វា គឺសំដៅលើព្យាការីអ៊ីស្មាអែល ពីព្រោះគាត់គឺជាអ្នកដែលត្រូវបានគេផ្តល់ដំណឹងល្អមុន។ ចំណែកឯព្យាការីអ៊ីស្ហាកវិញ គឺត្រូវបានគេផ្តល់ដំណឹងរីករាយបន្ទាប់ពីព្យាការីអ៊ីស្មាអែល។

• قول إسماعيل: ﴿سَتَجِدُنِي إِن شَآءَ اْللهُ مِنَ اْلصَّابِرِينَ﴾ سبب لتوفيق الله له بالصبر؛ لأنه جعل الأمر لله.
• ពាក្យសម្ដីរបស់ព្យាការីអ៊ីស្មាអែលដែលថា “ប្រសិនបើអល់ឡោះមានចេតនា ពុកពិតជានឹងបានឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ និងជាអ្នកដែលពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាមិនខាន” គឺជាមូលហេតុដែលនាំអល់ឡោះប្រទាននូវការអត់ធ្មត់ដល់គាត់ ពីព្រោះគាត់បានប្រគល់កិច្ចការនោះជូនអល់ឡោះជាម្ចាស់។

 
Mənaların tərcüməsi Ayə: (78) Surə: əs-Saffat
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. - Tərcumənin mündəricatı

"Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. “Təfsir” Quran Araşdırmaları Mərkəzi tərəfindən nəşr edilmişdir.

Bağlamaq