Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Ayə: (33) Surə: əl-Əhqaf
أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَلَمۡ يَعۡيَ بِخَلۡقِهِنَّ بِقَٰدِرٍ عَلَىٰٓ أَن يُحۡـِۧيَ ٱلۡمَوۡتَىٰۚ بَلَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ
តើពួកមុស្ហរីគីនដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតពួកវាឡើយ ទោះបីថាវាធំធេងនិងធំទូលាយយ៉ាងនេះក្តី គឺទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងនោះ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់ពួកគេឲ្យរស់ឡើងវិញបាន។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះឡើយ។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• من حسن الأدب الاستماع إلى المتكلم والإنصات له.
• ក្នុងចំណោមសីលធម៌ល្អនោះ គឺការនៅស្ងៀមស្ងាត់នៅពេលដែលគេនិយាយ។

• سرعة استجابة المهتدين من الجنّ إلى الحق رسالة ترغيب إلى الإنس.
• ការទទួលយកការចង្អុលបង្ហាញទៅកាន់សេចក្តីពិតយ៉ាងឆាប់រហ័សរបស់ពពួកជិន គឺជាសារមួយដែលជម្រុញឲ្យមនុស្សលោកត្រូវឆាប់ទទួលយកសេចក្តីពិត។

• الاستجابة إلى الحق تقتضي المسارعة في الدعوة إليه.
• ការទទួលយកសេចក្តីពិត ទាមទារឲ្យមានការរួសរាន់ក្នុងការអំពាវនាវទៅកាន់សេចក្តីពិតនោះ។

• الصبر خلق الأنبياء عليهم السلام.
• ការអត់ធ្មត់ គឺជាសីលធម៌របស់បណ្តាព្យាការីទាំងឡាយ(សូមសន្តិភាពកើតមានចំពោះពួកគាត់)។

 
Mənaların tərcüməsi Ayə: (33) Surə: əl-Əhqaf
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. - Tərcumənin mündəricatı

"Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. “Təfsir” Quran Araşdırmaları Mərkəzi tərəfindən nəşr edilmişdir.

Bağlamaq