Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. * - Tərcumənin mündəricatı


Mənaların tərcüməsi Ayə: (3) Surə: əl-Hucurat
إِنَّ ٱلَّذِينَ يَغُضُّونَ أَصۡوَٰتَهُمۡ عِندَ رَسُولِ ٱللَّهِ أُوْلَٰٓئِكَ ٱلَّذِينَ ٱمۡتَحَنَ ٱللَّهُ قُلُوبَهُمۡ لِلتَّقۡوَىٰۚ لَهُم مَّغۡفِرَةٞ وَأَجۡرٌ عَظِيمٌ
ពិតប្រាកដណាស់ បណ្តាអ្នកដែលថ្នមសំឡេងរបស់ពួកគេនៅចំពោះមុខអ្នកនាំសាររបស់អល់ឡោះនោះ អ្នកទាំងនោះហើយគឺអ្នកដែលអល់ឡោះបានសាកល្បងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេកោតខ្លាចទ្រង់។ សម្រាប់ពួកគេនឹងទទួលបាននូវការអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេលើបាបកម្មទាំងនោះឡើយ ហើយពួកគេនឹងទទួលបានផលបុណ្យដ៏ធំធេងនៅថ្ងៃបរលោក ពោលគឺអល់ឡោះជាម្ចាស់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌។
Ərəbcə təfsirlər:
Bu səhifədə olan ayələrdən faydalar:
• تشرع الرحمة مع المؤمن، والشدة مع الكافر المحارب.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យមានក្តីអាណិតស្រឡាញ់រវាងអ្នកមានជំនឿដូចគ្នា ហើយឲ្យមានភាពតឹងរឹងជាមួយពួកប្រឆាំងដែលបង្កសង្គ្រាមជាមួយ។

• التماسك والتعاون من أخلاق أصحابه صلى الله عليه وسلم.
• ភាពស្អិតរមួតជាមួយគ្នា និងការសហការគ្នាទៅវិញទៅមក ស្ថិតក្នុងចំណោមសីលធម៌របស់បណ្តាសហាហ្ពាត់របស់អ្នកនាំសារ។

• من يجد في قلبه كرهًا للصحابة الكرام يُخْشى عليه من الكفر.
• ជនណាដែលក្នុងចិត្តរបស់គេមានការស្អប់ខ្ពើមចំពោះមិត្តភក្តិរបស់អ្នកនាំសារមូហាំម៉ាត់នោះ ខ្លាចក្រែងតែរូបគេធ្លាក់ខ្លួនក្លាយជាអ្នកដែលគ្មានជំនឿ។

• وجوب التأدب مع رسول الله صلى الله عليه وسلم، ومع سُنَّته، ومع ورثته (العلماء).
• ចាំបាច់ត្រូវមានសុជីវធម៌ល្អជាមួយអ្នកនាំសាររបស់អល់ឡោះ ជាមួយស៊ុណ្ណះ(មាគ៌ា)របស់គាត់ និងជាមួយអ្នកចេះដឹងឥស្លាមដែលទទួលកេរ្តិ៍មត៌កអំពីគាត់។

 
Mənaların tərcüməsi Ayə: (3) Surə: əl-Hucurat
Surələrin mündəricatı Səhifənin rəqəmi
 
Qurani Kərimin mənaca tərcüməsi - "Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. - Tərcumənin mündəricatı

"Qurani Kərimin müxtəsər tərfsiri" kitabının Kxmer dilinə tərcüməsi. “Təfsir” Quran Araşdırmaları Mərkəzi tərəfindən nəşr edilmişdir.

Bağlamaq